លោកប្រធានាធិបតីដូណាល់ ត្រាំ មានផែនការបើកសេដ្ឋកិច្ចអាមេរិកឡើងវិញក្នុងពេលដ៏ឆាប់ៗនេះ!

(អន្តរជាតិ)៖​ តាមBBCផ្សាយមុននេះបន្តិចបានឲ្យដឹងថា លោកប្រធានាធិបតីដូណាល់ ត្រាំ មានផែនការបើកសេដ្ឋកិច្ចអាមេរិកឡើងវិញក្នុងពេលដ៏ឆាប់ៗនេះ បើទោះបីជាមកដល់ពេលនេះមានប្រជាជនអាមេរិកចំនួន ២៣.០០០នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ក៏ដោយ។

លោកបានប្រកាសទៀតថា គឹតមកដល់ពេលនេះល្បឿននៃការឆ្លង COVID-19 នៅអាមេរិកមានការថយចុះច្រើនហើយ។ ចំណែកឯចំនួនអ្នកស្លាប់វិញ ក៏មានកម្រឹតដោយសារតែយើងអនុវត្តន៍បានជោគជ័យ នូវការអនុវត្តន៍គម្លាតសង្គមបានល្អ។

ជាមួយគ្នានេះដែរបណ្ដាមេដឹកនាំរដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក ក៏បានពិភាក្សាគ្នាអំពីផែនការនៃការបើកដំណើរការសេដ្ឋកិច្ចវិញដែរ ដោយមិនចាំបាច់ស្វះស្វែងរកការបញ្ចុះបញ្ចូលពីរដ្ឋបាលលោកត្រាំនោះទេ។

រដ្ឋចំនួន៩នៅភាគខាងកើត និងខាងលិចឆ្នេរនៃសហរដ្ឋអាមេរិកនៅថ្ងៃចន្ទ័នេះ (ម៉ោងនៅអាមេរិក) បានចាប់ផ្តើមផែនការបើកតិចៗឡើងវិញ នូវសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងការដកចេញវិញ នូវវិធានការដាក់ឲ្យស្នាក់នៅតែក្នុងផ្ទះនោះផង៕

អត្ថបទដែលជាប់ទាក់ទង