កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សហការគ្នាជាមួយផ្នែករដ្ឋបាលព្រៃឈើជីក្រែង ឆ្មក់ធ្វើការបង្ក្រាបគោយន្ដកន្ត្រៃដឹកឈើល្មើសច្បាប់ ជាប្រភេទឈើអារប្រភេទលេខ៣ចំនួន៣គ្រឿង

(សៀមរាប)៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សហការគ្នាជាមួយផ្នែករដ្ឋបាលព្រៃឈើជីក្រែង ឆ្មក់ធ្វើការបង្ក្រាបគោយន្ដកន្ត្រៃដឹកឈើល្មើសច្បាប់ ជាប្រភេទឈើអារប្រភេទលេខ៣ចំនួន៣គ្រឿង កាលពីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងនារសៀលថ្ងៃទី១០នេះថា កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើលើ សហការគ្នាជាមួយផ្នែករដ្ឋបាលព្រៃឈើជីក្រែង ឆ្មក់ធ្វើការបង្ក្រាបគោយន្ដកន្ត្រៃដឹកឈើល្មើសច្បាប់ ជាប្រភេទឈើអារប្រភេទលេខ៣ចំនួន៣គ្រឿង។ ដឹកឈើអារប្រភេទលេខ៣ ចំនួន១២៩សន្លឹក ស្មើនឹង៦,១៣៥ម៉ែត្រត្រីគុណ ដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតិពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុចភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ពេលដែលសមត្ថកិច្ចចុះចាប់នោះ ពួកគេគេចខ្លួនបាត់អស់។ លោកបន្តថា ឈើទាំងនេះ ដឹកចេញពីព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តសៀមរាប ដោយឆ្លងកាត់ស្រុកស្វាយលើ ហើយក៏ត្រូវកម្លាំងជំនាញឆ្មក់បង្ក្រាប ជាក់ស្តែងតែម្តង។ បច្ចុប្បន្ន វត្ថុតាងរក្សាទុកនៅទីស្នាក់ការសង្កាត់ រដ្ឋបាលព្រៃឈើស្វាយលើ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង