អគ្គីភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០២ខ្នង  ដែលករណីនេះ បានកើតតឡើងនៅត្រង់ចំណុច ខាងជើងឈាងខាងកើត វត្តអូរត្រេះ ក្រុង/ខេត្ត ព្រះសីហនុ

(ព្រះសីហនុ)៖ នៅម៉ោងប្រហែល ២១ និង៣០នាទីយប់  ថ្ងៃទី១៣  ខែមេសា  ឆ្នាំ២០២០ម្សិលមិញនេះ  មានករណីអគ្គីភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ០២ខ្នង  ដែលករណីនេះ បានកើតតឡើងនៅត្រង់ចំណុច ខាងជើងឈាងខាងកើត វត្តអូរត្រេះ  ស្ថិតនៅក្រុម៣  ភូមិ ៦  សង្កាត់៤  ក្រុង/ខេត្ត ព្រះសីហនុ  ។ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងកងរាជអាវុធហត្ថក្រុង ចំនួន ១០នាក់ ដឹកនាំ ដោយលោក កៅ សម្បត្តិ សហការជា មួយកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយ ប៉ែន វិបុល មេបញ្ជាការរងខេត្ត និងកម្លាំងនគរបាលខេត្ត ចុះមកកន្លែងកើតហេតុធ្វើការពន្លត់ភ្លាមៗ។បើយោងតាមមន្ត្រីនគរបាល បានឲ្យដឹងថា ម្ចាស់ផ្ទះ មានឈ្មោះ ម៉ិ លិ ភេទប្រុសអាយុ ៥២ឆ្នាំ មុខរបរបិតស្រា រស់នៅភូមិខាងលើ បានរងរបួល ស្រាល។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

នគរបាលដដែលនេះ បានបន្ថែមទៀតថា ករណីអគ្គីភ័នេះ បានបណ្តាលឲ្យខូចខាត សម្ភារៈមួយចំនួនរួមមាន៖ ឡាន ០១ គ្រឿង ម៉ាក Camry (ឆ្លាម) ពណ៌ទឹកប្រាក់, ម៉ូតូ១ គ្រឿង ម៉ាក់Honda dream ពណ៌ ខ្មៅស៊េរីឆ្នាំ២០១៩និង សម្ភារៈមួយចំនួន។ ក្នុងប្រតិបត្តិការពន្លត់ផងដែរនោះ កម្លាំងបានប្រើប្រាស់់ទឹកអស់ចំនួន៤ឡាន។

មូលហេតុនៃការឆេះ គឺបណ្ដាលមកម្ចាស់ផ្ទះដុតទៀនធូប សែនទទួលទេវតាឆ្នាំថ្មី។​ សូមបញ្ជាក់ផងដែរថាករណីខាងលើនេះបាន រលត់ទៅវិញនៅម៉ោង២២ និង៣០នាទីថ្ងៃទីខែឆ្នាំដដែល៕

អត្ថបទដែលជាប់ទាក់ទង