សម្តេច តេជោ ហ៊ុនសែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ច ប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូនៅវិមានសន្តិភាព

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២០ នេះ សម្តេចតេជោហ៊ុនសែន បាន​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ច ប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូនៅវិមានសន្តិភាព ដែលអមដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មួយចំនួនទៀត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ(Video Confe rence)ដែលរៀបចំឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារ ណរដ្ឋសង្គមនិយម វៀតណាមដែលជាប្រធានអាស៊ាន ឆ្នាំ២០២០។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់អាស៊ានតាមរយៈសកម្មភាពរួមនៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅក្នុងការគ្រប់គ្រងជម្ងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេចក្នុងការរិះរកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ដោយសារកូវីដ-១៩ ។

បើតាមសេចក្ដីប្រកាសដដែលបានបន្ដថានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ សម្តេចតេជោនាយករដ្ឋ មន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថាដ៏មានអត្ថន័យ ចំនួន ០២ ស្តីពីផលប៉ះពាល់នៃកូវីដ-១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គម ជារួម ដែលទាមទារកិច្ចប្រឹងប្រែងរួមគ្នា ជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាម កំហែងនៃកូវីដ-១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង