ករណីធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន នៅចំណុចបន្ទប់ជួលហាងអ៊ុតសក់ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

(កណ្តាល)៖ នៅរសៀលថ្ងៃច័ន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ មានករណីធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន នៅចំណុចបន្ទប់ជួលហាងអ៊ុតសក់ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោយតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថាសពជនរងគ្រោះឈ្មោះ ង៉ែត ស្រីនាង ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ មេការ ហាង ជនជាតិខ្មែរ ស្រុកកំណើត ភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នៅចំណុចកើតហេតុខាងលើ។

ប្រភពដដែលបានបន្តទៀតថាចំពោះវត្ថុតាង ដែលនៅក្នុងបន្ទប់នោះរួមមាន៖ សំបកថ្នាំ ៦បន្ទះ និងកំប៉ុងថ្នាំ១ប្រអប់, សំបកទឹកសុទ្ធ ២ដប, ក្រម៉ាពណ៌ផ្កាឈូតលាខ្មៅ ប្រវែង១.២០ម៉ែត្រ។

ដោយឡែកបើយោងតាមការបំភ្លឺរបស់ប្អូនស្រីជនរងគ្រោះឈ្មោះ ង៉ែត ស្រីណាត បានឲ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ជនរងគ្រោះបានទៅលេងស្រុកកំណើត ក៏បានមានបញ្ហាជាមួយគ្រួសារ ជនរងគ្រោះបានត្រឡប់មកផ្ទះជួលវិញវេលាម៉ោង១៧ និង០០នាទីល្ងាចថ្ងៃខែឆ្នាំដដែល។

លុះនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០វេលាម៉ោង១៤និង០០នាទីឈ្មោះសេង ណាវី ភេទស្រី ដែលលក់ដូរនៅជាប់ និងបានប្រាប់ថាជនរងគ្រោះនៅក្នុងបន្ទប់មិនឃើញចេញក្រៅ ដោយសង្ស័យក៏បានហៅម្ទាស់ផ្ទះជួលមើល ឃើញទ្វារ និងបង្អួចបិទ ស្រែកហៅមិនឆ្លើយ ក៏ទាញគន្លឹះបង្អួច ឃើញជនរងគ្រោះចង.កស្លាប់បាត់ទៅហើយ។

ក្រោយមកម្ចាស់ផ្ទះជួល បានរាយការណ៍ជូនអាជ្ញារធរ និងប៉ុស្តិ៍ សមត្ថកិច្ចផ្នែកជំនាញ ចុះមកគាស់ដំបូលពីលើ ចុះមកក្រៅ ចូលទៅក្នុងទាញគន្លឹះទ្វារចូលទៅក្នុង ឃើញជនរងគ្រោះចងកទៅ និងក្រម៉ា ជាប់និងឆ្នឹមដែកជាប់បន្ទប់ទឹក ក្នុងបន្ទប់មានភ្លើង និងកង្ហារបើកនិងមានសំបកថ្នាំនៅលើគ្រែ។

ភ្លាមៗនោះលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យកម្លាំងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះទៅចូលរួមពិនិត្យវិភាគកន្លែងកើតហេតុ មានប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ និងបានលទ្ធផលឃើញថា សាកសពមានស្នាមជាំខ្មៅជុំវិញក លានអណ្តាត ស្រុងឈាម។

បើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញកោសល្យវិច័យបានឲ្យដឹងថា តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារការធ្វើអត្តឃាត(ចងក)។ ក្រោយពីធ្វើកោសល្យវិច័យចប់សព្វគ្រប់ក៏ប្រគល់សាកសពជូនក្រុមគ្រួសារឲ្យយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

អត្ថបទដែលជាប់ទាក់ទង