អគ្គនាយកក្រុមហ៊ុន ហេងសំណាង មានលាភ ឯ.ក លោករ៉េតរា និង ភរិយា បានជួយឧបត្ថម្ភមី និងទឹកសុទ្ធ ជាជំនួយមនុស្សធម៌ដល់សាលាឃុំអង្គពពេល ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺCovid-19

ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ អំឡុង​ពេលនេះ​ជំងឺកូវីដ១៩​ បាន​បង្ក​រក្តី​បារម្ភ​ជាខ្លាំង​ដល់​ពិភពលោក​ទាំងមូល​​ ក្នុង​នោះ​ក៏មានការ​រីករាលដាលមកដល់ប្រទេស​កម្ពុជា​យេីងផងដែរ​ រហូត​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានសម្រេច​លើកថ្ងៃឈប់សម្រាកនាថ្ងៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​ ដោយនឹងសង៥ថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការវិញ នៅពេលណាដែលប្រទេសជាតិបានរួចផុតពីជំងឺកូវីដ-១៩។

ទន្ទឹម​នឹង​នេះ​ដែរ​ ដើម្បីសុវត្ថិភាពរបស់ជាតិ និងអាយុជីវិតរបស់ប្រជាជន កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ បទបញ្ជា ស្ដីពីការដាក់កំហិត លើការធ្វើដំណើរ ក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺ កូវីដ ១៩ ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២០ ខាងមុខនេះ។

ដោយឡែក នាខណៈពេលមុននេះបន្ដិច ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោក រ៉េត រ៉ា និងភរិយា អគ្គនាយកក្រុមហ៊ុន ហេងសំណាង មានលាភ ឯ.ក ជាក្រុមក្រុមហ៊ុនអចលនទ្រព្យ ដែលមានទាំងផ្ទះល្វែង និងពុះដីឡូតិ៍នៅតំបន់ទីប្រជុំជន រោងចក្រធំៗ មានទឹកស្អាត ភ្លើងអគ្គីសនីរដ្ឋ នៅក្នុងភូមិអង្គពពេល ឃុំអង្គពពេល ស្រុកគងពីសី ខេត្តកំពង់ស្ពឺ លោកបានជួយឧបត្ថម្ភ នូវ មីចំនួន៥០កេស និងទឹកសុទ្ធ៥០ យួរ ជាជំនួយមនុស្សធម៌ដល់សាលាឃុំអង្គពពេលដែលកំពុងបំពេញការងារ ជាការលើកទឹកចិត្ដទៅដល់ពួកគាត់ និង ដើម្បីប្រយុទ្ធប្រឆាំងជាមួយជម្ងឺCovid-19ផងដែរ។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេករដ្ឋបាល ឃុំអង្គពពេល បានបង្ហោះសារថ្លែងអំណរគុណថា៖

“សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក រ៉េត រ៉ា និងភរិយា ដែលបានជួយឧបត្ថម្ភ នូវ មីចំនួន៥០កេស និងទឹកសុទ្ធ៥០ យួរ ជាជំនួយមនុស្សធម៌ដល់សាលាឃុំអង្គពពេល។

សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាញ្ញាណភ្លឺថ្លា អាយុយ៉ឺនយូរ រកទទួលទានមានបាន សូមជួបតែសេចក្តីសុខ ចម្រុងចម្រើន ក្នុងរង្វង់គ្រួសារ សម្រេចបានជោគជ័យគ្រប់កិច្ចការងារទាំងអស់ និងឆ្នាំថ្មីប្រកបតែនិងពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ​។“៕

 

អត្ថបទដែលជាប់ទាក់ទង