អ្នកដែលត្រូវបានក្រសួងកំពុងដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានពីជំងឺ កូវីដ១៩ បានថយចុះពី ២២០០ នាក់ មកត្រឹម ២៦៦ នាក់ប៉ុណ្ណោះ!

អ្នកដែលត្រូវបានក្រសួងកំពុងដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានពីជំងឺ កូវីដ១៩ នៅសល់ចំនួន ២៦៦នាក់ គិតត្រឹមទី ១៣ មេសា ២០២០ នេះ ។ នេះតាមប្រសាសន៍ លោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹង នាព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០ នៅក្នុងសន្និសីតព័ត៌មានស្តីពីស្ថានភាពកូវីដ១៩ នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ នេះ ។លោកវេជ្ជបណ្ឌិតបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅពេលដែលកម្ពុជាបានទទួលករណីឆ្លងកូវីដ១៩ អ្នកដែលប៉ះពាល់ទាំងផ្ទាល់ និង ប្រយោលជាមួយអ្នកជំងឺជាបន្តបន្ទាប់ ហើយត្រូវបានក្រសួងដាក់នៅដោយឡែកដើម្បីតាមដានពិនិត្យបានថយចុះពី ២២០០ នាក់ មកត្រឹម ២៦៦ នាក់ប៉ុណ្ណោះ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះទី ១៣ មេសា ២០២០ នេះ កម្ពុជាមានចំនួនអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១២២នាក់ ក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ៧៧នាក់ដែល ដោយមិនមានករណីឆ្លងថ្មី និងជាសះស្បើយថ្មីនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង