នាំគ្នាផឹកស៊ី ចាក់ធុងបាស់រាំយ៉ាងសប្បាយ រហូតវាយតប់គ្នាបណ្តាលឱ្យបុរស​ម្នាក់​បែកក្បាល និង អ្នកក្លានហានម្នាក់ទៀតជាប់គុក

ទោះបីជាអាជ្ញាធរមូលដ្ឋានបានហាមមិនឱ្យមានការជួបជុំគ្នា ផឹកស៊ីយ៉ាងក៏ដោយ ក៏បុគ្គលមួយចំនួន នៅតែមិនស្តាប់ បានប្រមូលគ្នាជួបជុំគ្នាផឹកស៊ីមិនខ្វល់ ពីការបំរាម នៅតែជួបជុំគ្នា ផឹកស៊ីយ៉ាងសប្បាយ តួយ៉ាងដូចករណីបុរសមួយក្រុមនេះ បាននាំគ្នាផឹកស៊ី ចាក់ធុងបាស់រាំយ៉ាងសប្បាយ រហូតវាយតប់គ្នាបណ្តាលឱ្យបុរស​ម្នាក់​បែកក្បាល និង អ្នកក្លានហានម្នាក់ទៀតជាប់គុក ។បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅ ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២០ បុរសមួយក្រុមមានគ្នា ៤ ទៅ ៥ នាក់បាននាំគ្នាផឹកស៊ី និង ទាស់សំដីគ្នា រឿង​ចាក់ធុងបាស់កំដវង់ផឹកស៊ី ដល់ពេល ស្រាចូលខ្លួនស្រវឹងនិយាយគ្នាស្តាប់លែងបាន ក៏កើតជាជម្លោះវាយតប់គ្នាតែម្តង បណ្តាលឱ្យ បុរសម្នាក់ មានរបួសជាទម្ងន់ ។ ជនសង្ស័យមានឈ្មោះ ម៉ា សាមុត ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខរបកសិករស្នាក់នៅ ភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ចំណែកជនរងគ្រោះឈ្មោះ នួន ភារៈ អាយុ ៤៥ ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា ។ក្រោយពីកើតហេតុ នៃជម្លោះវាយតបគ្នា ជនរងគ្រោះត្រូវបានក្រុមគ្រួសា និង សាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត ឃាត់ខ្លួនមកសួរនាំដើម្បីកសាងសំណុំរឿងចាត់ការបន្តរតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង