លោកនាយករដ្ឋមន្ត្រីឥណ្ឌានេរឹនដ្រា មូឌី បានប្រកាសពន្យាការបិទប្រទេស២សប្តាហ៍ទៀត ដើម្បីជាវិធានការរាំងខ្ទប់ការផ្ទុះឆ្លងរាលដាលនៃជម្ងឺCOVID-19 ដ៏កាចសាហាវ

(អន្តរជាតិ)៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌានេរឹនដ្រា មូឌី បានប្រកាសពន្យាការបិទប្រទេស២សប្តាហ៍ទៀត ដើម្បីជាវិធានការរាំងខ្ទប់ការផ្ទុះឆ្លងរាលដាលនៃជម្ងឺCOVID-19 ដ៏កាចសាហាវនេះ។ ការបិទប្រទេសរយៈពេល៣សប្តាហ៍នឹងត្រូវបញ្ចប់នៅថ្ងៃអង្គារខាងមុខនេះ ប៉ុន្តែដោយសារតែអ្នកស្លាប់មានការកើនចំនួន ទើបរដ្ឋមន្ត្រីនៃបណ្តារដ្ឋទាំង២៩នៅក្នុងប្រទេសឥណ្ឌា សំណូមពរទៅនាយករដ្ឋមន្ត្រីឲ្យពន្យាការបិទប្រទេសមួយរយៈទៀត។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាមានប្រជាជនចំនួន១៣០០លាននាក់ ដូច្នេះការបិទប្រទេសនេះបណ្តាលឲ្យប៉ពាល់យ៉ាងខ្លាំងទៅលើជីវភាពប្រជាជន។នៅប្រទេសឥណ្ឌាមានអ្នកឆ្លងវិរុសនេះចំនួន៧.៥០០ករណីនិងមានអ្នកស្លាប់២៤០នាក់ ប៉ុន្តែបើគ្មានវិធានការតឹងរ៉ឹងទេប្រទេសដែលមានប្រជាជនដ៏ច្រើននេះប្រាកដជាទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរជាមិនខានឡើយ៕

អត្ថបទដែលជាប់ទាក់ទង