ត្រឹមរយៈពេល២៤ម៉ោង វីរុសកូវីដ១៩ ឆក់យកជីវិតប្រជាជននៅអាម៉េរិកចំនួន ១,៨៣០នាក់ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់២០.២៨០នាក់ហើយ

(អន្តរជាតិ)៖ យោងទៅតាមតួលេខចេញពីគេហទំព័រ worldometer នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ត្រឹមរយៈពេល២៤ម៉ោង វីរុសកូវីដ១៩ ឆក់យកជីវិតប្រជាជននៅអាម៉េរិកចំនួន ១,៨៣០នាក់ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់២០.២៨០នាក់ហើយ និងបានធ្វើឲ្យអាមេរិកក្លាយជាប្រទេសជាប់លំដាប់លេខ១នៃចំនួនអ្នកស្លាប់នៅលើពិភពលោក។

បើតាមតួលេខដដែលនោះ បានបញ្ជាក់ថា នៅក្នុងរយៈពេល ២៤ម៉ោចុងក្រោយនោះ ចំនួនអ្នកឆ្លងCOVID-19មាន ៣០,០០៣នាក់ ដែលនាំឲ្យចំនួនអ្នកផ្ទុកCOVID-19នៅសហរដ្ឋអាមេរិកសរុបមានចំនួន ៥១៩.៤៥៣នាក់។

ប្រទេសអ៊ីតាលី ឈរនៅលំដាប់ទី២ ដែលមានអ្នកស្លាប់ចំនួន១៩.៤៦៨នាក់ ចំណែកប្រទេសអេស៉្បាញជាប់លំដាប់លេខ៣ គឺមានអ្នកស្លាប់ចំនួន១៦.៤៨០នាក់។

សូមបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី១២ ខែមេសានេះ ចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោក បានកើនឡើងដល់ ១,៧៧៩,០៩៩នាក់ ក្នុងនោះមាន១០៨,៧៧០ស្លាប់ និង៥០, ៥៨៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង