សម្ដេចតេជោហ៊ុន សែន ៖ សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយ ដែលយោគយល់ចំពោះ​ការផ្អាកមិនឱ្យមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ……

(ភ្នំពេញ)៖ នៅលើផេកផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានសរសេរថា សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយ ដែលយោគយល់ចំពោះ​ការផ្អាកមិនឱ្យមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីសេចក្តីសុខ​និងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ​និង​​សហ​គមន៍ទាំងមូល នៅក្នុងពេលដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។គួររំលឹកថា ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត COVID-19 សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​៩ ខែមេសា នេះ បានចេញ​បទបញ្ជា​ស្តីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ចាប់ពី​ម៉ោង​១២​យប់​ថ្ងៃទី​៩ ខែមេសា ដល់​យប់​ថ្ងៃទី​១៦ ខែមេសា​។​ ​ដើម្បី​សុវត្ថិភាព​របស់​ជាតិ និង​ជីវិត​របស់​ប្រជាជន សម្តេចពុំមាន​ជម្រើស​អ្វី​ឲ្យ​ល្អ​ជាង​ការចេញ​បទបញ្ជា​បែបនេះ​ទេ​។ ប្រសិន​មានច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​ប្រហែលជា​ច្បាប់​នោះ​ត្រូវ​យកមកអនុវត្ត​នាពេល​នេះដែរ​»​។ នេះ​ជាការ​សំណេរ​របស់​សម្តេច ហ៊ុន សែន ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដោយ​សម្តេច​សុំ​ការយោគយល់​ពី​ជនរួមជាតិ​ក្នុង​គ្រា​ដ៏​លំបាក​។គួរបញ្ជាក់ដែរថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែមេសា ​ឆ្នាំ២០២០នេះ បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលអំពីស្ថានភាពជំងឺ​កូវីដ-១៩ នៅទូទាំងប្រទេស រួមមាន៖ អ្នក​ព្យាបាលជាសះស្បើយសរុប កើនដល់ ៧៥នាក់ អ្នកដែលកំពុងសម្រាកព្យាបាលសរុចំនួន ៤៥នាក់ ក្នុងចំណោមអ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងប្រទេសចំនួន ១២០​នាក់៕

អត្ថបទដែលជាប់ទាក់ទង