ប៊ុត ពុទ្ធិកា ជំនួយការការិយាល័យទី៥ យោធភូមិភាគពិសេស ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៣០,០០០រៀល រយៈពេល ៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

រាជធានីភ្នំពេញ៖ នាយចំណង់ ប៊ុត ពុទ្ធិកា ជំនួយការការិយាល័យទី៥ យោធភូមិភាគពិសេស នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន៣០,០០០រៀល ក្នុងមួយខែ សម្រាប់រយៈពេល ៥ខែ ដោយគិតចាប់ពីខែ ឧសភា រហូតដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមមេត្តាជ្រាប និងជួយចាត់ចែងប្រាក់បៀវត្សនេះ ចូលក្នុងគណនីរបស់ គណកម្មាធិការជាតិប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-19(Covid-19) ដោយក្តីអនុគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង