មានវិបត្តិអ្វីទៅ! នារីវ័យក្មេងម្នាក់ លោតពីលើអាគារខន់ដូ CASA នាទីក្រុង ពាណិជ្ជកម្ម កោះពេជ្រ កម្ពស់១៩ជាន់..

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ មាននារីវ័យក្មេងម្នាក់ មិនដឹងកើតមានវិបត្តិអ្វី ស្រាប់តែសម្រេចចិត្ត លោតពីលើអគារខន់ដូ CASA Meridian Condominium ទីក្រុងពាណិជ្ជកម្មកោះពេជ្រ ពីជាន់ទី១៩ បណ្ដាលឱ្យ បាត់បង់ជីវិតភ្លាមៗ ដែលស្ថិតនៅចំណុច អគារខន់ដូCASA Meridian Condominium ទីក្រុងពាណិជ្ជកម្មកោះពេជ្រ ស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពីមិត្តភក្តិ របស់នារីរងគ្រោះ បានបង្ហើបឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ សួស កញ្ញា អាយុប្រហែល២១ឆ្នាំ ជាជនជាតិខ្មែរមានមុខរបរ លក់ផលិតផល ។

ប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា គាត់បានឃើញនារីរងគ្រោះ ( សង្ស័យជាជនជាតិចិន ) ដើរទៅមកៗ នៅតាមវេរ៉ង់ដា ជាន់ទី១៩ ដោយមុនពេលស្រី្ដរងគ្រោះ ធា្លក់ចុះមក ហើយបានឮ នូវសំឡេងស្រែកខ្លាំងៗ រួចក៏ធ្លាក់ចុះមកតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះមកដល់ កន្លែងកើតហេតុ ដើម្បីពិនិត្យ និងស្រាវជ្រាវ ចំពោះករណីខាងលើនេះ ៕

អត្ថបទដែលជាប់ទាក់ទង