សូមសរសើរដល់ទឹកចិត្ត ពៅពៅ សម្អាងការទាន់សម័យ និងលោក សិលាមែន ដែលយល់ព្រមបញ្ចប់រឿងយល់ច្រលំនិងគ្នាដោយការផុសសុំទោសគ្នាទៅវិញទៅមក

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ពៅពៅ សម្អាងការទាន់សម័យ និងលោក សិលា មែន បានមានការយល់ច្រលំនិងគ្នាហើយបានផុសលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរៀងៗខ្លួនពីរឿង ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយសគ្នាទៅវិញទៅមក។

ក្រោយពីធ្វើការសម្រួលគ្នាហើយ ក៏បានយល់ព្រមបញ្ចប់រឿងយល់ច្រលំ ដោយធ្វើការផុសក្នុងបណ្តាញសង្គមហ្វេសប៊ុក សុំទោសគ្នាទៅវិញទៅមក។

លិខិតបញ្ជាក់ពី ពៅពៅ សម្អាងការទាន់សម័យ “នាងខ្ញុំសុំទោសដល់ សិលាមែន ដែលបានផុសphotoថាមានដោនឡូដក្នុងលីងទុក និងបានផុស Video តេទៅជួបជាមួយ សិលាមែន ហើយធ្វើអោយប៉ះពាល់ដល់កិត្តិយសសិលាមែន សូមបងប្អូនកុំយល់ច្រលំដល់សិលាមែនបន្តទៀត សូមអរគុណនូវការគាំទ្រ”

លោកសីលា មែន បានផុសសុំទោសក្នុងគណនីហ្វេសប៊ុករបស់លោកថា “លិខិតបញ្ជាក់ ខ្ញុំបាទ សិលាមែន ជាងថតរូបនៅខេត្តសៀមរាប សុំទោសដល់ ពៅពៅ សំអាងការ ដែលបានផុសពាក្យធ្វើអោយប៉ះពាល់ដល់កិត្តិយស ពៅពៅ សម្អាងការ។ សូមបងប្អូនកុំយល់ច្រឡំដល់ ពៅពៅ សម្អាងការទៀត។ សូមអរគុណដល់ការគាំទ្ររបស់បងប្អូន៕”

អត្ថបទដែលជាប់ទាក់ទង