រដ្ឋាភិបាលប្រទេសថៃបានសម្រេចចេញបទបញ្ជា បានដាក់បម្រាមគោចរប្រជាពលរដ្ឋមិនឱ្យចាកចេញពីផ្ទះបើគ្មានការចាំបាច់ ឬ ដើរហើរសេរី ចាប់ពីម៉ោង ១០ យប់ រហូតដល់ម៉ោង ៤ ភ្លឺ

រដ្ឋាភិបាលប្រទេសថៃបានសម្រេចចេញបទបញ្ជាបន្ទាប់កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយបានដាក់បម្រាមគោចរប្រជាពលរដ្ឋមិនឱ្យចាកចេញពីផ្ទះបើគ្មានការចាំបាច់ ឬ ដើរហើរសេរី ចាប់ពីម៉ោង ១០ យប់ រហូតដល់ម៉ោង ៤ ភ្លឺ រហូតដល់ដាច់ខែមេសានេះ ដែលជាវិធានការដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ។

បើតាមអ្នកនាំពាក្យក្រុងបាងកក លោកវរសេនីយ៍ឯក Pongsakorn Kwanmuang បានឱ្យដឹថា នៅមានការធ្វើដំណើរមួយចំនួនត្រូវបានលើកលែង និង អនុគ្រោះ ដែលលោកបានបង្ហាញតាមរយៈបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នេះ ។ លោកបានបញ្ជាក់ថា បម្រាមគោចរនេះលើកលែងចំពោះបុគ្គល និង ការធ្វើដំណើរចំនួន ៨ ប្រភេទ មានដូចខាងក្រោម ៖

– អ្នកដែលទទួលបទបញ្ជា
– ការដឹកជញ្ជូនទំនិញ ម្ហូបអាហារ ឱសថ និង សម្ភារប្រើប្រាស់ដើម្បីផ្គត់ផ្គង់វេជ្ជសាស្រ្ត
– មន្រ្តីធ្វើការនៅធនាគារ
– ការធ្វើដំណើរទៅ ឬ មកពីអាកាសយានដ្ឋាន
– ការដឹកជញ្ជូនប្រេងឥន្ធនៈ
– ការដឹកជញ្ជូនអ៊ីវ៉ាន់ដាក់តាមផ្ទះ
– ការដឹកជញ្ជូនមនុស្សពីតំបន់មានហានិភ័យ
– អ្នកផ្លាស់វេនធ្វើការពេលយប់ និង ក្រៅវេនទោះយ៉ាងណាក៏ដោយនៅក្នុងលក្ខខណ្ឌអាជីពក្រៅពីការងារដែលបានពិពណ៌នាខាងលើ ក៏នៅមានមនុស្សមួយចំនួនទៀតត្រូវលើកលែងជាចាំបាច់ឱ្យចេញពីផ្ទះក្នុងកំឡុងពេលបម្រាមគោចរនេះ ប៉ុន្តែត្រូវមានលិខិតស្នើសុំបញ្ជាក់ការអនុញ្ញាតពីអាជ្ញាធរដែនដី និង មូលហេតុច្បាស់លាស់ជាមុនសិន ៕

ប្រភព ៖ Kapook

អត្ថបទដែលជាប់ទាក់ទង