កម្រង​រូបភាព​ដ៏​កម្រ​មួយ​ចំនួន បាន​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​អ្នក​វិទ្យាសាស្ត្រ​ចិន សិក្សា​លើ​វីរុស ជាមួយ​ឈុត​សម្លៀកបំពាក់​ដូច​ពួក​អវកាស នៅ​ឯ​មន្ទីរ​ពិសោធ​វីរុស​ក្នុង​ទីក្រុង​វ៉ូហាន

កម្រង​រូបភាព​ដ៏​កម្រ​មួយ​ចំនួន បាន​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​អ្នក​វិទ្យាសាស្ត្រ​ចិន សិក្សា​លើ​វីរុស ជាមួយ​ឈុត​សម្លៀកបំពាក់​ដូច​ពួក​អវកាស នៅ​ឯ​មន្ទីរ​ពិសោធ​វីរុស​ក្នុង​ទីក្រុង​វ៉ូហាន ។

វិទ្យាស្ថាន​ផ្នែក​វិសាណូសាស្ត្រ​នៃ​ទីក្រុង​វ៉ូហាន ដែល​រក្សា​ទុក​វីរុស​ច្រើន​ជាង ១៥០០ មាន​ជំនាញ​ក្នុង​ការ​ស្រាវជ្រាវ​លើ មេរោគ​ដែល​គ្រោះថ្នាក់​បំផុត ជា​ពិសេស​គឺ​វីរុស​ដែល​មាន​នៅ​ក្នុង​ខ្លួន​សត្វ​ប្រចៀវ ។

ចាប់​តាំង​ពី​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ថ្មី កើត​មាន​ឡើង​ក្នុង​ទីក្រុង​ក្នុង​អំឡុង​ខែ​ធ្នូ​នោះ​មក វិទ្យាស្ថាន​តម្លៃ​ប្រមាណ​ជាង ៤២ លាន​ដុល្លារ​នេះ បាន​ស្ថិត​ក្នុង​ការ​សង្ស័យ​ខ្ពស់​បំផុត ដែល​គ្រប់​គ្នា​គិត​ថា វីរុស​នេះ​មាន​ដើម​កំណើត​ធ្លាយ​ចេញ​ពី​ទី​នោះ​មក ។

ខណៈ​អ្នក​វិទ្យាសាស្ត្រ​ជឿជាក់​ថា វីរុស​ដ៏​កាច​សាហាវ​នេះ ឆ្លង​មក​ដល់​មនុស្ស​តាម​រយៈ​សត្វ​ព្រៃ ដែល​លក់​ជា​អាហារ​ក្នុង​ទីផ្សារ​នៅ​ក្រុង​វ៉ូហាន​ក៏​ពិត​មែន តែ​បើ​តាម​​មតិ​អវិជ្ជមាន​មួយ​ចំនួន​ទៀត បាន​ផ្សព្វផ្សាយ​ពី​ការ​យល់​ឃើញ​ផ្សេង​របស់​ពួកគេ ។

ក្នុង​នោះ មួយ​ចំនួន​បាន​អះអាង​ថា វីរុស​នេះ ដែល​មាន​ឈ្មោះ​ផ្លូវ​ការ​ថា SARS-CoV-2 អាច​ជា​អាវុធ​សង្គ្រាម​ជីវសាស្ត្រ​ដែល​បាន​ផលិត​នៅ​ទី​នោះ ខណៈ​មួយ​ចំនួន​ទៀត បាន​សង្ស័យ​ថា វា​បាន​ធ្លាយ​ចេញ​ពី​មន្ទីរ​ពិសោធ​មក ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​ចិន នៅ​តែ​ធ្វើ​ការ​បដិសេធ​ដដែលៗ​លើ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភស្តុតាង​ជាក់លាក់​នេះ ។ លោក​ស្រី Shi Zhengli ប្រធាន​នៃ​វិទ្យាស្ថាន​ខាង​លើ បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាស​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ថា នាង​ហ៊ាន​ធានា​ដាក់​ជីវិត លើ​ការ​រាតត្បាត​នៃ​វីរុស​នេះ គឺ​មិន​មាន​ពាក់ព័ន្ធ​នឹង​មន្ទីរ​ពិសោធ​នេះ​ឡើយ ៕

ប្រភព៖ Dailymail

អត្ថបទដែលជាប់ទាក់ទង