ក្រុមអ្នកញៀនល្បែងប្រជល់មាន់ចំនួន៦នាក់ ត្រូវបានកម្លាំងអន្តរាគមន៏បង្ការបង្ក្រាបនៃការិល័យព្រហ្មទណ្ឌកម្រិតស្រាល

 

(បាត់ដំបង)៖ ក្រុមអ្នកញៀនល្បែងប្រជល់មាន់ចំនួន៦នាក់ ត្រូវបានកម្លាំងអន្តរាគមន៏បង្ការបង្ក្រាបនៃការិល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តបាត់ដំបង ឃាត់ខ្លួន នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពពីកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបបានឲ្យដឹងថា ការចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង (ភ្នាល់មាន់ជល់ ដែលលួចបើកលេងជាក់ស្តែង) មួយករណីនាំខ្លួនមនុស្ស ចំនួន០៦នាក់ រួមនឹងម៉ូតូជាច្រើនគ្រឿងមកកាន់ស្នងការដ្ឋាន ខេត្តបាត់ដំបង។ អ្នកញៀនល្បែងប្រជល់មាន់រួមមាន៖
១)ឈ្មោះប៉ុន ហាន ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២)ឈ្មោះ ហេង ផុន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបល្ល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣)ឈ្មោះ វ៉ាន់ វែន ភេទប្រុស អាយុ៧៨ឆ្នាំ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៤)ឈ្មោះ ខន សារុន ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រៃរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៥)ឈ្មោះ ហ៊ឹម ដារ៉ា ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៦)ឈ្មោះ ទូច យ៉ាសិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងសមត្ថកិច្ចដកហូតរួមមាន៖
-ម៉ូតូចំនួន២២គ្រឿង
-សង្វៀនជល់មាន់ចំនួន០២
-មាន់ជល់ចំនួន ០៣ក្បាល
-ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ ចំនួន០១
-ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ ចំនួន០១
-ប្រាក់ខ្មែរចំនួន១៥ម៉ឺនរៀល

បច្ចុប្បន្ន ក្រុមអ្នកញៀនល្បែង រួមនឹងវត្ថុតាងដែលដកហូតបានត្រូវសម្ថកិច្ចជំនាយកំពុងសួរនាំធ្វើកំណត់ហេតុ និងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង