កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅសង្កាត់ភ្នំពេញថ្មី សរុបចំនួនជាង ២,០០០កេស

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច របស់គណៈម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ បានចុះបង្ក្រាបផលិតផលនាំចូល ស្តុកទុក និងចែកចាយខុសច្បាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

ការចុះត្រួតពិនិត្យ​នេះបានរកឃើញផលិតផលខុសច្បាប់ជាច្រើនមុខ សរុបចំនួនជាង ២,០០០កេស ស្មើនឹងប្រមាណ១៣តោន (សារធាតុសម្លាប់មេរោគ ម៉ាស់ និងគ្រឿងសម្អាង) មាន សាប៊ូកក់សក់ម៉ាក Max Care ​​​​​ចំនួន ៥កេស, សាប៊ូកក់សក់ម៉ាក THDH ​​​​​ចំនួន ៥៦០កេស, ក្រណាត់ស៊ើម​សម្លាប់មេរោគ ​​​​​៧០០កេស, ម៉ាស់ម់ាក HI PM2.5​​​​​​ ចំនួន ៤កេស, ជែលលាងដៃសម្លាប់មេរោគម៉ាក​ SOUEEUE (៥០០ម.ល) ​ចំនួន ៤៧៥កេស, ជែលលាងដៃសម្លាប់មេរោគម៉ាក Max Care (៥៥ម.ល) ​ចំនួន ៦០កេស, Spray បណ្តុះសក់​​​​​​ចំនួន ៥កេស និង Spray អាល់កុលម៉ាក Ferfanduo (១០០ម.ល)​​ចំនួន ៤៥កេស។

​​បន្ទាប់ពីបានត្រួតពិនិត្យផលិតផលទំាងនេះ សមត្ថកិច្ចចម្រុះ បានពិនិត្យ និងសន្និដ្ឋានបឋមទីតំាងនាំចូល ស្តុកទុក និងចែកចាយខាងលើមិនអនុលោមតាមច្បាប់កំណត់ដូចជា៖

​១. ពុំមានលើកស្លាកយីហោត្រឹមត្រូវ

​២. ផលិតផលទាំងនេះ ពុំមានចុះបញ្ជិការ ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល

​៣. គ្មានអញ្ញាប័ណ្ណបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណគ្រឿងសម្អាង ពីក្រសួងសុខាភិបាល

​៤. គ្មានលិខិតបញ្ជាក់គុណភាពផលិតផលពី ក្រសួងស្ថាប័នមានសម្ថកិច្ច

​៥. ផលិតផលទាំងនេះ អាចនឹងអន់គុណភាព ដែលអាចប៉ះពាល់ដល់សុខភាពស្បែក

​៦. គ្មានវិញ្ញាបនបត្របញ្ជាក់ការដាក់លក់ផលិតផលលើទីផ្សារ

​៧. បានធ្វើការឃោសនាផ្សព្វផ្សាយផលិតផលទំាងនេះតាមបណ្តាញសង្គម Facebook ដោយមិនបានស្នើសុំការការអនុញ្ញាតពីក្រសួងសុខាភិបាល។

​ក្រោយពីបានពិនិត្យ និងការសន្និដ្ឋានខាងលើ សមត្ថកិច្ចចម្រុះ សម្រេចផ្អាកអាជីវកម្មបណ្តោះអាសន្ន ហើយផលិតផលទាំងនេះឃាត់រក្សាទុកនៅទីតាំងដដែល និងដកហូតវត្ថុតាងមួយចំនួនយកទៅធ្វើការពិសោន៍និងសមត្ថកិច្ចចម្រុះ​ គ.ប.ផ.ក​ កំពុងបានបន្តនីតិវិធី ចាត់វិធានការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង