នុះរឿងកាន់តែធំហើយ ករណីប្រពន្ធដើមអុកឡុកមង្គលការប្តី ពេលនេះខាងប្រុសសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ប្រពន្ធដើម និងបានបកស្រាយថា (មានវីដេអូ)

កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ មានហេតុការណ៏មួយបង្កភាពភ្ញាក់ផ្អើល និងកក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុកតែម្ដង ដែលហេតុការណ៏មួយនេះ កើតឡើងស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ព្រោះតែបុរសម្នាក់ បានលួចទៅរៀបការជាមួយនារីម្នាក់ទៀត ទាំងដែលខ្លួនមានប្រពន្ធ និងកូនរួចទៅហើយ ប៉ុន្ដែភាគីទាំងសងខាងបានលេងលះគ្នាហើយ តែមិនទាន់ដាច់ស្រេច។

ក្នុងនោះដែរ បើតាមរយៈកិច្ចសំភាសន៏របស់ក្រុមអ្នកសារព័ត៍មាន ជាមួយប្អូនស្រីដែលជាប្រពន្ធដើម បាននិយាយរៀបរាប់ឱ្យមហាជនបានដឹងថា៖” ប្ដីរបស់ខ្ញុំមានឈ្មោះ លី ច្រាយ មានមុខរបបជាអ្នកលក់ត្រី នៅផ្សារជាមួយនឹងខ្ញុំ បច្ចុប្បន្នពួកយើងនៅជំពាក់លុយធនាគារ ចំនួន ២កន្លែង ដែលមួយកន្លែង ៩,០០០ដុល្លារ និងធនាគារមួយកន្លែងទៀត ចំនួន ២៥,០០០ដុល្លារ ហើយមានជំពាក់អ្នកលក់ត្រីដូចគ្នាចំនួន ២នាក់ ដែលម្នាក់គឺ ៦០លានរៀល និងម្នាក់ទៀត ៦៨លានរៀល ដែលលុយជំពាក់ទាំងអស់នេះ គឺជាបំណុលរួម រួចគាត់បានចុះចេញពីផ្ទះ អត់មានព្រមដោះស្រាយជាមួយខ្ញុំនោះទេ ហើយថែមទាំងលួចការស្រីថ្មីទៀតផង”។

ទាក់ទងចំពោះរឿងនេះដែរ នារីជាប្រពន្ធថ្មី ដែលមានឈ្មោះ ទេព ស្រីនាង ក៏បានកើតទុក្ខមិនសុខចិត្ដ ព្រោះតែប្រពន្ធដើម ដែលមានឈ្មោះ សុខ ស្រីនុច បានមកអុកឡុកមិនព្រមឱ្យបន្ដពិធីមង្គលការនោះ ក៏បានប្រកាសឱ្យនារីជាប្រពន្ធដើម សងថ្លៃការខូតខាតនៅក្នុងកម្មវិធីទាំងមូល ដោយនាងសុខចិត្ដផ្អាកពិធីមង្គលការ ហើយអោយនារីជាប្រពន្ធដើមសងថ្លៃបណ្ដាការតែម្ដង។

ដោយឡែក ក្រោយរឿងរ៉ាវមួយនេះ រំលងបានរយៈពេលប៉ុន្មានថ្ងៃមកនេះ នាខណៈព្រឹកនេះដែរ ថ្ងៃទី០៩ ខែកុម្ភៈ ភាគីប្រពន្ធចុង និងបុរសខាងលើបានចេញមុខធ្វើការបកស្រាយហើយ ជាមួយសារព័ត៍មាន Satawath FC20 របស់លោក K01។ ក្នុងនោះដែរ បុរសជាប្ដី ដែលមានឈ្មោះ លី ច្រាយ បានបកស្រាយពាក់ព័ន្ធនឹងរឿងខ្ចីលុយឱ្យមហាជនដឹងថា៖

”ចំពោះរឿងខ្ចីលុយគេ យកមករកសុី គឺខ្ញុំមិនបានដឹងនោះទេ តែបើរឿងខ្ចីលុយធនាគារ យកមកទិញរថយន្ដដើម្បីរកសុី នោះគឺខ្ញុំបានដឹងលឺ ហើយចំពោះរឿងដែលជំពាក់លុយគេរឿងទិញត្រី ជាង១០០លានរៀលនោះ គឺខ្ញុំមិនដឹងនោះទេ ហើយប្រសិនបើមានស្នាមមេដៃខ្ញុំ ទើបខ្ញុំទទួលយកបាន ព្រោះឯកសារទាំងអស់នោះ មិនមែនជារបស់ខ្ញុំនោះឡើយ”។

សូមទស្សនាវីដេអូខាងក្រោម

ផ្សាយផ្ទាល់​៖​ ប្រពន្ធ​ក្រោយ​សូម​ធ្វើការ​បកស្រាយ​រឿង​ដែល​ប្រពន្ធ​ដើម​ទៅ​អុកឡុក​នៅ​ថ្ងៃ​មង្គលការ​កាលពី​ថ្ងៃទី​០៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ភូមិ​ទួល​ក្រសាំង​ សង្កាត់​រកាខ្ពស់​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​។

Posted by Satawath FC 20 on Saturday, February 8, 2020

អត្ថបទដែលជាប់ទាក់ទង