ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីករណីព្យាបាលជាសះស្បើយថ្មី ០៦នាក់ និងករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន០១ និងលាប់ឡើងវិញចំនួន០១

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីករណីព្យាបាលជាសះស្បើយថ្មី ០៦នាក់ និងករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន០១ និងលាប់ឡើងវិញចំនួន០១ ។

សរុប​អ្នក​ឆ្លង​ COVID-19 ទូ​ទាំង​ប្រទេស​មាន​​ចំនួន ១១៨ នាក់ រាប់​ទាំង​អ្នក​ដែល​បាន​​ព្យាបាល​ជា​សះ​ស្បើយ​​ និង​​​អ្នក​ដែល​កំពុង​ព្យាបាល ហើយ​ចំពោះ​​​ករណី​ជា​សះ​ស្បើយ​ចំនួន​សរុប​ ៦៨ នាក់។

សម្រាប់​អ្នក​តេស្ត​វិជ្ជមាន ជាស្រ្តី​ជនជាតិចិន អាយុ ៣០ និងដែលជាអ្នក​ទេសចរ និងចង់បើកហាង​រកស៊ី​នៅ​កម្ពុជា ដែល​ស្នាក់នៅ​បណ្ដោះអាសន្ននៅ​រាជធានី​ភ្នំពេញ ជាករណី​ប៉ះពាល់​ផ្ទាល់ជាមួយគូសង្សារ​(បុរសចិន​ដែល​តេស្ត​វិជ្ជមាន COVID-19 នៅចិន និងនារីវៀតណាមតេស្តរកឃើញនៅកម្ពុជា។

ក្នុង​នោះ​ដែរ​មាន​ករណី​លាប់​ជំងឺ COVID-19 ម្នាក់​ជាបុរសអាយុ ៤០ ឆ្នាំរស់នៅ​ច្រាំងចំរះ ដោយ​ទទួល​លទ្ធផល​វិជ្ជមាន COVOD-19 បន្ទាប់ពីជាសះស្បើយ ១៥ ថ្ងៃមកហើយ។

ចំណែក​អ្នក​ជា​វិញ​មាន ៦​ នាក់ រួម​មានស្រ្តីជនជាតិ​អង់គ្លេស អាយុ ៧៩ ឆ្នាំ ជាអ្នក​ដំណើររបស់នាវា Viking Cruise Journey បញ្ជូនមកព្យាបាល​មន្ទីរពេទ្យរាជធានីភ្នំពេញ និងអាចចាកចេញបាន ក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង។ជនជាតិបារាំង ៥ នាក់ក្នុងនោះមានបុរស ២ នាក់ អាយុ ៦២ ឆ្នាំ ៦៣ ឆ្នាំ និងស្រ្តី​អាយុ ៦៣ ឆ្នាំ ៥៩ ឆ្នាំ ៦៧ ឆ្នាំ ជាអ្នកទេសចរបារាំង ដែលសម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងខេត្ត​ព្រះសីហនុ និងត្រូវបានអនុញ្ញាតឲ្យចាកចេញ ក្រោយ​ធ្វើ​តេស្ត​ត​អវិជ្ជមាន COVID-19 ២ ដង៕

អត្ថបទដែលជាប់ទាក់ទង