លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​នៃគណៈអភិបាលខណ្ឌកំបូល​ បានសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មបានធ្វេីការចុះពិនិត្យផ្ទះស្តុកអាល់កុលចំនួន១ទីតាំង

ខណ្ឌកំបូល៖​ នៅរសៀលថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ បានសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ​ (កាំកុងត្រូល)​ នៃក្រសួងពាណិជ្ជកម្ម ដឹកនាំ លោក ង៉ែត ចេក​ និងដឹកនាំសម្របសម្រួលដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង​ អមសាលាដំបូងរាជធានីភ្នំពេញ​ បានធ្វេីការចុះពិនិត្យផ្ទះចំនួន១ទីតាំង ដែលស្ថិតនៅ ផ្ទះលេខ​ A23 ផ្លូវលេខP4 នៅក្នុងបុរីអូរឈីវ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល​ រាជធានីភ្នំពេញ ។

សកម្មភាពចុះឆែកឆេរ​ បានរកឃើញមានការស្តុកអាល់កុលចំនួន៤០១កាន (កានកម្របសមាន២០០​ កាន​ និងកានកម្របក្រហមមានចំនួន២០១​កាន)។

ជាលទ្ធផលពិសោធន៍​របស់មន្ត្រីជំនាញកាំកុងត្រូល មានដូចខាងក្រោម៖
-សារធាតុនេះជាប្រភេទ​ ទឹកមេតាណុល ដែលអាចនាំអោយប៉ះពាល់ទៅដល់សុខភាពអ្នកប្រេីប្រាស់ធ្ងន់ធ្ងរ។
-សារធាតុមេតាណុលលអាចប្រេីប្រាស់នៅក្នុងវិស័យឧស្សាហកម្ម​ និងសិប្បកម្មមួយចំនួន​ ។

ផ្អែកលេីលទ្ធផលពិសោធន៍ខាងលេី​ លោក​ សាយ ណូរ៉ា ព្រះរាជអាជ្ញារង​ បានសម្រេចរឹបអូស​សម្ភារៈ​ និងសារធាតុមេតាណុលដែលជាវត្ថុតាងល្មេីសច្បាប់ខាងលេី​ និងបិទទីតាំងនេះជាបណ្តោះអាសន្ន​ ដេីម្បីអនុវត្តន៍បន្តតាមនីតិវិធីនៃច្បាប់​ ។

អត្ថបទដែលជាប់ទាក់ទង