នាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo បានសម្រេចជាផ្លូវការក្នុងការដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន នៅតូក្យូ អូសាកា និងខេត្តចំនួន ៥ផ្សេងទៀត…..

រដ្ឋាភិបាលជប៉ុនដែលដឹកនាំដោយនាយករដ្ឋមន្រ្តី Abe Shinzo បានសម្រេចជាផ្លូវការក្នុងការដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ន (state of emergency) នៅតូក្យូ អូសាកា និងខេត្តចំនួន ៥ផ្សេងទៀត ជាការទប់ទល់ជាមួយការឆ្លងរាតត្បាតនៃវីរុសកូវីដ ១៩ ដែលបន្តកើនឡើងនៅក្នុងប្រទេសជប៉ុន ។

នាយករដ្ឋមន្រ្តី Abe បានលើកឡើងថា៖ “ភ្នាក់ងារសុខាភិបាលកំពុងតែប្រឈមមុខជាមួយគ្រោះថ្នាក់យ៉ាងខ្លាំង ហើយសេវាសុខភាពក៏កំពុងតែបន្ថែមចំនួននៅគ្រប់តំបន់ ។ ស្ថានភាពបន្ទាន់នេះ បញ្ជាក់យ៉ាងច្បាស់ថា ពួកយើងគ្មានពេលដើម្បីបាត់បង់បន្តទៀតទេ”

ជាមួយនឹងការដាក់ប្រទេសស្ថិតក្នុងគ្រាអាសន្ននោះ ជប៉ុនបានជ្រើសយកខេត្ត ក្រុង ចំនួន ៧ប៉ុណ្ណោះ រួមមាន តូក្យូ អូសាកា កាណាហ្គាវ៉ា សៃតាម៉ា ជីបា ហ្យូហ្គុ និង ហ្វុគឺអូកា ដែលមានរយៈពេលរហូតដល់ខែឧសភា ។ ចំណែកថ្នាក់ដឹកនាំនៅក្នុងតំបន់ទាំង ៦ នេះនឹងត្រូវចាត់វិធានការផ្សេងៗដើម្បីបង្ក្រាបវីរុសឱ្យបានឆាប់រហ័សបំផុត ។

យោងទៅតាមអ្នកជំនាញបានឱ្យដឹងថា ប្រសិនបើប្រជាជនទាំងអស់ចូលរួមតាមរយៈការកាត់បន្ថយការទំនាក់ទំនងគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្ទាល់ឱ្យបានប្រមាណជា៧០% ឬ ៨០% ការឆ្លងអាចនឹងចាប់ផ្តើមធ្លាក់ចុះត្រឹម២សប្តាហ៍ ៕

ប្រភព៖ NHK World

អត្ថបទដែលជាប់ទាក់ទង