«ពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទាន​ ទោះបីស្ថានភាពក្នុងប្រទេសបែបណាក៏ដោយ »

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយនៅរសៀលថ្ងៃត្រង់ទី ៨ ខែមេសា ឆ្នាំ ២០២០ នេះថា «ពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទាន​ ទោះបីស្ថានភាពក្នុងប្រទេសបែបណាក៏ដោយ » ។រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការចាត់វិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ ១៩ ។ក្នុងនៅសំណេរដែលបានបង្ហោះនោះ មានអត្ថន័យបន្ថែមយ៉ាដូច្នេះថា « នៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ ពេលនេះរាជរដ្ឋាភិបាលបានផ្អាកការនាំចេញអង្ករ និង ត្រី ទៅក្រៅប្រទេស ដើម្បីអោយផលិតផលទាំងនេះកាន់តែសំបូរ និងងាយស្រួលរកទិញ ជាមួយតម្លៃធម្មតានៅទូទាំងប្រទេស ។ ប៉ុន្តែចំពោះអង្ករក្រអូបដែលមានកុងត្រានាំចេញទៅប្រទេសចិនជាមិត្ត គឺនៅដំណើរការធម្មតា។ក្រៅពីអង្ករ និងត្រី គឺ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអោយត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និផលិតទឹកសុទ្ធដបសម្រាប់ជួយប្រជាពលរដ្ឋផងដែរ។ ដូច្នេះទោះបីកម្ពុជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរត្រូវតែមានស្បៀងអាហារទទួលទានដែរ » ៕

អត្ថបទដែលជាប់ទាក់ទង