នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅក្នុងអគាររដ្ឋាភិបាលអង់គ្លេសតាមដងវិថី Downing Street ក្រោយលោកធ្វើតេស្ដចេញលទ្ធផលវិជ្ជមាន

(អន្តរជាតិ)៖ យោងទៅតាមទីភ្នាក់សារព័ត៌មាន BBC នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នា២០២០នេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ថូម៉ាស់ ក្នុងទីក្រុងឡុងដ៍ អស់រយៈពេល ២យប់ហើយមកហើយ ដើម្បីទទួលបានការព្យាបាលជំងឺ COVID-19 យ៉ាងដិតដល់បំផុតពីគ្រូពេទ្យជំនាញ ខណៈស្ថានភាពសុខភាពរបស់លោកនៅធម្មតា។

សូមបញ្ជាក់ផងដែរថា លោក Johnson ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅក្នុងអគាររដ្ឋាភិបាលអង់គ្លេសតាមដងវិថី Downing Street ក្រោយលោកធ្វើតេស្ដចេញលទ្ធផលវិជ្ជមានចំពោះ COVID-19 កាលពីខែមីនាកន្លងទៅនេះ។

ដោយឡែកបើយោងតាមអ្នកនាំពាក្យពីការិយាល័យ Downing Street បានឲ្យដឹងថា កាលពីដើមសប្តាហ៍នេះ អការៈរោគរបស់លោក មានសភាពកាន់តែធ្ងន់ធ្ងរ ដូច្នេះក៏ត្រូវបានក្រុមជំនាញបញ្ជូនទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យនៅក្នុងទីក្រុងឡុងដ៍ ដោយទទួលបានការព្យាបាល ដោយបានបំពាក់ខ្យល់អុកស៊ីហ្សែនជំនួយការដកដង្ហើមប៉ុណ្ណោះ។ ទោះជាយ៉ាងណា បើយោងតាមអ្នកនាំពាក្យដដែលខាងលើបានគូសបញ្ជាក់ថា ស្ថានភាពសុខភាពរបស់នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន មានភាពហ្នឹងនរល្អណាស់ គ្រាន់តែពេលនេះលោកត្រូវការការតាមដាន និងការការព្យាបាលឲ្យបានដិតដល់ជាងមុនប៉ុណ្ណោះ។

គួរជម្រាបថា លោក Boris Johnson អាយុ ៥៥ឆ្នាំ កាលពីថ្ងៃទី២៧ ខែមីនា បានក្លាយជាមេដឹកនាំពិភពលោកដំបូងគេបំផុត ដែលបានឆ្លងជំងឺ COVID-19។ រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក ម៉ាត់ ហានខក់ (Matt Hancock) ក៏បានឆ្លងជំងឺនេះដែរ ប៉ុន្តែកាលពីថ្ងៃសុក្រសប្តាហ៍មុន លោកបានត្រឡប់មកធ្វើការវិញហើយ បន្ទាប់ពីស្នាក់នៅក្នុងផ្ទះមួយសប្ដាហ៍ និងជាសះស្បើយឡើងវិញពីជំងឺ COVID-19 នោះ៕

អត្ថបទដែលជាប់ទាក់ទង