នារី​ម្នាក់​ ជា​បុគ្គលិក​ក្រុមហ៊ុន​ K4​ បានរងគ្រោះថ្នាក់រហូតដល់ស្លាប់ ដោយសារតែក្រុម​ចោរ ​២​នាក់​ បាន​ឆក់​កាបូប​របស់នាង

នារី​ម្នាក់​ ជា​បុគ្គលិក​ក្រុមហ៊ុន​ K4​ បានរងគ្រោះថ្នាក់រហូតដល់ស្លាប់ ដោយសារតែក្រុម​ចោរ ​២​នាក់​ បាន​ឆក់​កាបូប​របស់នាង​អូស​ដួល​ជា​ច្រើន​ត្រឡប់​ ​ ។​

ហេតុការណ៍​ក្រុម​ចោរឆក់​ទូរស័ព្ទ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​ ២០​ និង ​២០​នាទី​ យប់ថ្ងៃ​ទី​ ៧​ ខែមេសា​ ឆ្នាំ​២០២០​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ ​96​ ផ្លូវ​លេខ ​៣១០​ ក្រុម​ទី​ ៣៧ ​ ភូមិ​១៣​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ ។​

​នារី​រង​គ្រោះមាន​ឈ្មោះ​ លីវ​ ឡៃ​ហួយ​ ភេទ​ស្រី​ អាយុ​ ២៣ ​ឆ្នាំ​ ជនជាតិ​ខែ្ម​រ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​លក់​គ្រឿង​អេ​ឡិ​ក​ត្រូ​និក​ខេ​៤​ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​សន្សំ​កុសល់​ សង្កាត់​បឹង​ទំពន់​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ទីកន្លែង​កំណើត​នៅ​ឃុំ​សណ្តាន់​ ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​ ។​

​ជនសង្ស័យ​ចំនួន​២​នាក់​ ពុំ​ស្កាល់​អត្តសញ្ញាណ​ ជា​ប្រភេទ​ក្មេង​ស្ទាវ​ ភេទ​ប្រុស​ អាយុ​ប្រហែល​២០​ឆ្នាំ​ ទៅ​ ២២ ​ឆ្នាំ​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ :​ Honda​ dream​ c125​ ពណ៌​ខ្មៅ​ ពុំ​ស្គាល់​ស៊េរី​ និង​ ពុំ​ចាំ​ស្លាក​លេខ​ បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ ។​

​សាកសពនារីរងគ្រោះ​ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ នៅ​វត្ត​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ៕

 

ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង