កំុចេះតែហ៊ានពេក! ឃាត់ខ្លួនបុរសម្នាក់ដែលបង្ហោះហ្វេសបុក គំរាមសម្លាប់ថ្នាក់ដឹកនាំ ព្រមទាំងជេរប្រមាថអង្គព្រះមហាក្សត្រ

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ នាយកដ្ឋានជំនាញ បានសហការជាមួយផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលមានការិយាល័យប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនជាអ្នកអនុវត្តនីតិវិធី ហើយមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តទាំង02បានធ្វើការស្រាវជ្រាវរកឃើញ អនុវត្តដីការបញ្ជាអោយចូលខ្លួនមុខសញ្ញាសង្ស័យ មានឈ្មោះ អាត់ អេង ហៅ អាត់ សំអេង ឬ សេន អាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និង ម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃលប់ ខេត្តព្រះសីហនុ ដែលបានធ្វើសកម្មភាព និងរូបភាព បង្ហោះតាមបណ្ដាញសង្គម គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថអង្គ ព្រះមហាក្សត្រ និងជេរប្រមាថស្ថាប័នផ្សេង និងប្រជាពលរដ្ឋជាច្រើននាក់ក្នុងប្រទេសកម្ពុជា រាល់សកម្មភាពនេះជនសង្ស័យបានបង្កើតបង្ហោះតាមបណ្ដាញសង្គម Facebook និង Tiktok ក្លែងដោយប្រើប្រាស់មធ្យោបាយទូរសព្ទដៃម៉ាកVivo (Y5)ពណ៌ខៀវ ដែលមានគណនី ឈ្មោះដូចខាងក្រោមនេះ ៖
1- ត្រាំងសិលា អង្គរធំភូមិប្រាសាទ
2- សិលា សៀមរាប រឺ សិលា ប្រាសាទ
3-គណនី Tiktokឈ្មោះ សិលាសៀមរាប

អត្ថបទដែលជាប់ទាក់ទង