ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួនរហូតដល់៥នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៦៣នាក់ និងកំពុងសម្រាកព្យាបាល៥៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៧នាក់។

សូមបញ្ជាក់ផងដែរថា អ្នកជាសះស្បើយទាំង៥ខាងល់រួមាននាក់រួមមាន៖ ១.បុរសជនជាតិបារាំង០២នាក់ ដែលមានអាយុ ៦៣ឆ្នាំ និង៦៧ឆ្នាំ ជាអ្នកទេសចរបារាំង បានសម្រាកព្យាបាលនៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ បានជាសះស្បើយ ដោយទទួលបានការធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក។ ពួកគេកំពុងដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងសណ្ឋាគារ ដើម្បីរង់ចាំជើងហោះហើយត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

២. បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសជប៉ុន បានជាសះស្បើយ ទទួលបានការធ្វើតេស្តអវិជ្ជមាន២លើក ត្រូវអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាព ចាក់អង្រែក្រោម។

៣. ស្ត្រីជនជាតិខ្មែរ អាយុ៣៧ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសបារាំង បានជាសះស្បើយ ដោយទទួលបានលទ្អោលអវិជ្ជមាន២ដង ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម និង៤. បុរសជនជាតិខ្មែរអាយុ២៨ ឆ្នាំនៅរាជធានីភ្នំពេញ (ជាអ្នករកស៊ីមានមិត្តិភ័ក្ត្រចេញចូលនៅច្រកប៉ោយប៉ែត្រច្រើន) បានជាសះស្បើយ ដោយទទួលលទ្ធផលតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម៕

អត្ថបទដែលជាប់ទាក់ទង