បុរសម្នាក់ចងកសម្លាប់ខ្លួនស្លាប់គួរអោយអាសូរនៅសង្កាត់ចោមចៅ១
ភ្នំពេញ៖ កាលពីវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី៦ មេសា ២០២០ មានករណីម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនបង្ករអោយការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ស្ថិតនៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះមានឈ្មោះ ទឹម ដឿន អាយុជាង៣០ឆ្នាំ មានស្រុកកំណើតនៅភូមិរូង ឃុំប្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ បានចងកសម្លាប់ខ្លួននៅនឹងស្នួរខោអាវធ្វើពីឬស្សី តាមដំណឹងបឋម ថាបន្ទាប់ពីមានទំនាស់ជាមួយប្រពន្ធរួច។
ក្រោយកើតហេតុ សពជនរងគ្រោះត្រុវបានសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសលវិច្ច័យរួចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅស្រុកកំណើតដើម្បធ្វើបុណ្យតាមប្រពៃណី។






