ចិត្តខ្លាំងមែន! ខឹងម្ដាយស្ដីបន្ទោស ហើយឲ្យនៅបន្ទប់មួយរយះ ទើបបុរសម្នាក់គិតខ្លីដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន

ភ្នំពេញ : បុរសម្នាក់ព្រោះតែខឹងនឹងម្ដាយស្ដីបន្ទោសបន្តិចបន្តួចហើយឲ្យនៅតែក្នុងមួយរយះទៀតនោះទើបគិតខ្លីដោយបានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧ យប់ថ្ងៃទី ០៥ ខែមេសាឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើងទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថាមុនពេលកើតហេតុកូនរបស់គាត់ទើបតែមកពីរកស៊ីនៅឯខាងខេត្តព្រះសីហនុបានចំនួន៧ថ្ងៃ នៅពេលមកដល់គាត់បានស្ដីបន្ទោសឱ្យបន្តិចបន្តួច ហើយក៏បានឱ្យកូនរបស់គាត់នៅក្នុងបន្ទប់មួយរយៈសិនដោយមិនបានចាប់អារម្មណ៍ថាកូនរបស់គាត់ខឹងព្រោះតែគាត់ស្ដីឲ្យបន្តិចបន្តួចនិងឲ្យនៅក្នុងបន្ទប់នោះទេ។រហូតមកដល់យប់ថ្ងៃទី០៥ខែមេសាឆ្នាំ២០២០នេះទើបប្រជាពលរដ្ឋបានទំនាក់ទំនងទៅប្រាប់គាត់ថាកូនរបស់គាត់គឺបានស្លាប់ដោយចងកនៅក្នុងបន្ទប់ជួលបាត់ទៅហើយ គាត់មកដល់ទីតាំងកន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកត្រួតពិនិត្យធ្វើកំណត់ហេតុទៅលើសពជនរងគ្រោះ។

សពជនរងគ្រោះមានឈ្មោះអ៊ួ វីរ៉ាវិន មានស្រុកកំណើតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានមុខរបបជាអ្នកចុះទូកនេសាទក្នុងសមុទ្រនៅខេត្តព្រះសីហនុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅក្រុមគ្រូពេទ្យជំនាញកោសលវិច័យចក្ខុរាជធានីភ្នំពេញដើម្បីមកធ្វើកោសល្យវិច័យទៅលើសពរបស់ជនរងគ្រោះក្រោយពេលធ្វើកោសល្យវិច័យក្រុមគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារតែចង ក ពិតប្រាកដមែនទើបប្រគល់ឱ្យសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់សពជូនទៅខាងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងវត្តជម្ពូវ័ន។

អត្ថបទដែលជាប់ទាក់ទង