លោក ហាយ ណាំហេង ប្រធានអង្គការដើមលាភ បានសម្រេចចូលរួមឧបត្ថម្ភថវិកាចំនួន១លានរៀល ជូនដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩

(ឧត្ដរមានជ័យ)៖ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាក្តីព្រួយបារម្ភរួមរបស់ប្រជាជាតិ  លោក ហាយ ណាំហេង ប្រធានអង្គការដើមលាភ បានសម្រេចចូលរួមឧបត្ថម្ភថវិកាចំនួន១លានរៀល ជូនដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ លោក ហាយ ណាំហេង ប្រធានអង្គការដើមលាភ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី ចុះផ្សព្វផ្សាយអំពីវិធានការបង្ការ និងការពារការឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយជួយពិនិត្យសុខភាព ព្រមទាំងវាស់កម្តៅជូនថ្នាក់ដឹកនាំ និង សមាជិករបស់ខ្លួនដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត ម៉ៅ ឈុំ ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការដើមលាភ នៅទីស្នាក់ការសាខាប្រចាំខេត្តឧត្តរមានជ័យ ស្ថិតនៅភូមិច្រាបស្វា ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ការចុះផ្សព្វផ្សាយអំពីវិធានការបង្ការ និងការពារការឆ្លងជំងឺកូវីដ-១៩ គឺដើម្បីគោរពទៅតាមគោលជំហរមនុស្សធម៌ជា មួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីជួយកាត់បន្ថយការប្រឈម ការរីករាលដាល និងឆ្លងដល់ប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា ការរួមឧបត្ថម្ភថវិកាចំនួន១លានរៀលរបស់លោក ហាយ ណាំហេង ប្រធានអង្គការដើមលាភ ជូនក្រសួងសុខាភិបាល គឺដើម្បីរួមចំណែកក្នុងស្មារតីមនុស្សធម៌ ក៏ដួចជាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ហើយក៏ស្របពេលសកលលោកកំពុងតែទទួលរងនូវមហន្តរាយ ពីវីរុសដ៏កាចសាហាវនេះផងដែរ។

អត្ថបទដែលជាប់ទាក់ទង