លង់ហើយ! បុរសជាជនជាតិចិន Wen Shengyuan មានមុខមាត់ និង រូបរាងសង្ហាគួរឲ្យទាក់ទាញខ្លាំងណាស់ក្នុងឈុតប្រពៃណីខ្មែរបែបនេះ

ភ្នំពេញ៖ ជាការពិតណាស់ ថ្មីៗនេះ កំពុងមានអ្នកលេងបណ្ដាញសង្គមហ្វ៊េសប៊ុកជាច្រើន អ្នកបានស៊ែរនៅរូបភាពជាច្រើនរបស់បុរសជាជនជាតិចិនម្នាក់ ដែលបានមករស់នៅប្រទេសកម្ពុជា ដោយបុរសម្នាក់នោះមានឈ្មោះថា Wen Shengyuan

យ៉ាងណាមិញ កម្លោះសង្ហារូបនេះ បានមកកាន់ប្រទេសកម្ពុជាបានចំនួន ៧ខែមកហើយ​ ដោយរូបលោកក៏កំពុងសិក្សាផ្នែក អក្សរសាស្ត្រខ្មែរ នៅសាកវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ រូបលោកមានមុខមាត់ និង រូបរាងសង្ហាគួរឲ្យទាក់ទាញខ្លាំង។

ជាក់ស្ដែង ថ្មីៗនេះ កំពុងផ្ទុះពេញបណ្ដាញសង្គមហ៊្វេសប៊ុក ដោយសារ រូបលោកបានស្លៀកនៅឈុតប្រពៃណីខ្មែរមើលទៅពិតជាសាកសម្យជាមួយលោកយ៉ាងខ្លាំង។ ក្រោយបានឃើញរូបភាព Wen Shengyuan ហើយ ក៏មានអ្នកសរសើរពីរូបសម្បត្តិរបស់លោកថាសង្ហា ព្រមទាំងមានមុខមាត់ស្អាតគួរឲ្យក្នាញ់ទៀតផង៕ ជាការពិតណាស់ នេះក៏ជាសកម្មភាពមួយដ៏ល្អ ដែលមានជនបរទេស ពេញចិត្ត និង ស្រលាញ់ ហើយបានស្លៀកនៅឈុតប្រពៃណីខ្មែរយើងបែបនេះ។

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង