ញ៉ាំផ្លែឈើទាំង ១២ មុខនេះ ល្អចំពោះសុខភាព និងមានជាតិស្ករតិច!

ការកម្រិត​ការ​ញ៉ាំ​ជាតិ​ស្ករ​ គឺ​មាន​ផល​ល្អ​សម្រាប់​សុខភាព។ ប៉ុន្តែ​អាច​នឹង​មាន​ការ​លំបាក​បន្តិច​ព្រោះ​យើង​មិន​ដឹង​ច្បាស់​ថា​ផ្លែឈើ​ណា​ខ្លះ​ដែល​មាន​ជាតិស្ករ​ច្រើន ឬ​តិច ជាពិសេស​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​។ តើ​​ផ្លែឈើ​ណា​ខ្លះ​មាន​ជាតិ​ស្ករ​ទាប?

១. ផ្លែ​ប៊ឺរ

ផ្លែ​ប៊ឺរ​មួយ​មាន​ស្ករ​ប្រហែល​មួយ​ក្រាម។ ប៉ុន្តែ​ផ្លែ​នេះ​សំបូរ​ដោយ​ខ្លាញ់​ល្អ​ដែល​ញ៉ាំ​ហើយ​ឆាប់​ឆ្អែត។

២. ផ្លែ​ក្រូចឆ្មារ

ផ្លែ​ក្រូចឆ្មារ​សំបូរ​ដោយ​វីតាមីន C និង​មាន​រសជាតិ​ជូរ។ ដូចនេះ​ហើយ​ផ្លែ​នេះ​មិន​មាន​ផ្ទុក​ជាតិស្ករ​ច្រើន​ទេ។ ផ្លែ​ក្រូចឆ្មារ​មួយ​មាន​ស្ករ​តែ​មួយ​ទៅពីរក្រាមប៉ុណ្ណោះ។

៣. ផ្លែ​ត្របែក

ផ្លែ​ត្របែក​មួយ​ផ្លែ​មាន​ជាតិ​ស្ករ​ ៤,៩ក្រាម ពេល​នៅ​ស្រស់។ ផ្លែ​នេះ​មាន​ជាតិ​ស្ករ​ទាប​បើ​ប្រៀប​ធៀប​ទៅ​ផ្លែ​ឈើ​ត្រូពិច​ផ្សេងៗ​ដូចជា​ផ្លែ​ម្នាស់ ផ្លែ​ស្វាយ ផ្លែ​ចេក និង​ផ្លែ​ទទឹម​ជាដើម។

៤. ផ្លែ​គីវី

ផ្លែនេះ​ក៏​ជា​ប្រភេទ​ប៊ឺរីដែរ សំបូរ​ដោយ​វីតាមីន C និង​មាន​ជាតិស្ករ​ទាប​ត្រឹម​តែ​៦ក្រាម​ក្នុង​មួយ​ផ្លែ​ប៉ុណ្ណោះ។

៥. ផ្លែស្ត្រប៊ឺរី

ផ្លែ​ស្ត្រប៊ឺរី​ពិត​ជា​មាន​ជាតិ​ស្ករ​ទាប​បើ​ប្រៀប​ទៅ​នឹង​រសជាតិ​ផ្អែមរបស់វា។ ផ្លែ​ស្ត្រប៊ឺរី​មួយ​ពែង​មាន​ស្ករ​ប្រហែល​៧ក្រាម និង​មាន​វីតាមីន C ជាង១០០%​សម្រាប់​កម្រិត​ត្រូវការ​ប្រចាំថ្ងៃ។

៦. ផ្លែ​ប្លែកប៊ឺរី

ផ្លែ​ប្លែកប៊ឺរី​ក៏​ដូច​ផ្លែ​ស្ត្រប៊ឺរី​ដែរ មាន​ស្ករ​តែ​៧ក្រាម។ ផ្លែ​នេះ​អាច​ញ៉ាំ​ជា​អាហារ​សម្រន់​បាន ហើយ​ផ្លែ​នេះក៏​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិសរសៃ។

៧. ផ្លែ​ក្រូចថ្លុង

ផ្លែ​ក្រូច​ថ្លុង​មិន​មាន​រសជាតិ​ផ្អែម​ដូច​ផ្លែ​ទំពាំង​បាយ​ជូរ​ទេ។ ផ្លែ​នេះ​អាច​ធ្វើ​ជា​អាហារ​ពេល​ព្រឹក។ ផ្លែ​ក្រូច​ថ្លុង​មួយ​ចំហៀង​មាន​ជាតិ​ស្ករ​៩​ក្រាម។

៨. ផ្លែ​ល្ហុង

ផ្លែ​ល្ហុង​តូច​មួយ​មាន​ជាតិ​ស្ករ​៩​ក្រាម។ ក្នុង​ចំណោម​ផ្លែ​ឈើ​ត្រូពិច​ ផ្លែ​ល្ហុងមាន​ជាតិ​ស្ករ​តិច​ជាង​គេ។

៩. ផ្លែ​ក្រូច

ផ្លែ​ក្រូច​ជា​អាហារ​សម្រន់​ផ្អែម​ដ៏​ល្អ​មួយ​ព្រោះ​​សំបូរ​ដោយ​វីតាមីន C និងមិនមាន​កាឡូរី និង​មិនមានជាតិស្ករ​ច្រើនទេ។ ផ្លែ​ក្រូច​មួយ​ផ្លែ​មាន​ជាតិ​ស្ករ​ប្រហែល ​១២​ក្រាម និង​កាឡូរី​តិច​ជាង​៧០។

១០. ផ្លែ​ឪឡឹក

ផ្លែ​ឪឡឹក​ភាគ​ច្រើន​គេ​ញ៉ាំ​ពេល​អាកាសធាតុ​ក្ដៅ។ ទោះបី​ជា​ផ្លែឪឡឹក​មាន​រសជាតិ​ផ្អែម ប៉ុន្តែ​មាន​ជាតិ​ស្ករ​តិច​។ ឪឡឹក​មួយ​ជ្រុង​មាន​ស្ករ​១៨ក្រាម​ប៉ុណ្ណោះ។

១១. ផ្លែ​ប៉េស

ផ្លែ​ប៉េស​ទំហំមធ្យម​មួយ​មាន​ជាតិ​ស្ករ​តិច​ជាង​១៣ក្រាម។ ផ្លែ​នេះ​អាច​ញ៉ាំ​ស្រស់​បាន ឬ​យក​ទៅ​ធ្វើ​ជា​បង្អែម ទឹក​ក្រឡុក ឬ​ទឹក​ជ្រលក់​ជាដើម។

១២. ផ្លែ​ទំពាំង​បាយជូរ

ផ្លែ​ទំពាំង​បាយជូរ​មួយពែង​មាន​ជាតិ​ស្ករ​ ១៥ក្រាម។ ប្រសិន​ជា​យើង​ត្រូវ​តាមដាន​ការ​ញ៉ាំ​ជាតិស្ករ​ប្រចាំថ្ងៃ យក​ល្អ​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្រិត​នៃ​ការញ៉ាំ​។

អត្ថបទដែលជាប់ទាក់ទង