ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានប្រកាសបរិច្ចាកប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភ របស់ឯកឧត្តមចំនួន៧ខែ

(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាសមាជិកក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌល កំចាត់មីនកម្ពុជា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ បានប្រកាសបរិច្ចាកប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភ របស់ឯកឧត្តមចំនួន៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)។

សូមបញ្ជាក់ថានៅដើមខែមេសានេះ មានប្រមុខថ្នាក់ដឹកនាំ នៅគ្រប់ស្ថាប័ន និងអង្គភាព ជាបន្តបន្ទាប់ បានធ្វើការកាត់ប្រាក់បៀវត្សរបស់ខ្លួនមានចំនួន៥ ទៅ៦ខែ និង៧ខែដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន សម្តេចបានធ្វើជាគំរូ ដោយស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង