អភិបាលស្រុកគិរីវង្ស បានអញ្ជើញទទួលអំណោយ អង្ករ២តោន និងមីខ្លាឃ្មុំ១០០កេះ ពីលោក ម៉ាក ភាវ៉ូ ប្រធានអង្គការមិត្តភាព និងសហការី ដែលបានឧបត្ថម្ភ……

(តាកែវ)៖ លោក ស៊ុត ខុន អភិបាលស្រុកគិរីវង្ស រួមទាំងលោក ហ៊ុយ សុផាត ជាអភិបាលរង និងលោកស្រីអភិបាលរងបានអញ្ជើញទទួលអំណោយ អង្ករ២តោន និងមីខ្លាឃ្មុំ១០០កេះ ពីលោក ម៉ាក ភាវ៉ូ ប្រធានអង្គការមិត្តភាព និងសហការី ដែលបានឧបត្ថម្ភដល់ រដ្ឋបាលស្រុក នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ ដើម្បីចូលរួមចលនាយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល។

លោកអភិបាលស្រុក បានថ្លែងអំណរគុណដល់លោក ម៉ាក ភាវ៉ូ ប្រធានអង្គការមិត្តភាពនិងសហការី ព្រមទាំងបានជម្រាបជូនផងដែរ ក្នុងរយៈពេលកន្លងមក រដ្ឋបាលស្រុកក៏ដូចជាអាជ្ញាធរឃុំ បាននឹងកំពុងធ្វើសកម្មយ៉ាងផុសផុលក្នុងការផ្សព្វផ្សាយ អប់រំ វិធានការទប់ស្កាត់ និងបង្ការពីជំងឺកូវីដ១៩នេះ ជាពិសេសអាជ្ញាធរកំពុងធ្វើសកម្មភាពចុះអប់រំផ្សព្វផ្សាយ ដល់ពលរដ្ឋដែលទើបតែត្រលប់មកពីក្រៅប្រទេសវិញ ត្រូវធ្វើការដាក់ខ្លួនឯងដាច់ដោយឡែករយៈពេល ១៤ថ្ងៃសិន ចាំចូលស្និតស្នាលជាក្រុមគ្រួសារ ឬសាច់ញាតិ ជាពិសេសត្រូវធ្វើអនាម័យខ្លួនឯងដោយលាងដៃជាមួយ សាប៊ូ និងអាល់កុល ឲ្យបានញឹកញាប់៕

អត្ថបទដែលជាប់ទាក់ទង