ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ខេត្តសៀមរាប បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ១០០ ភាគរយ ចំនួន ៧ ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២០ កន្លងទៅនេះ ក្នុងស្មារតីចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត នៃគណៈអភិបាលខេត្តសៀមរាប បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ១០០ ភាគរយ ចំនួន ៧ ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ការប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន ៧ ខែនេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា គិតចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ ២០២០ ខាងមុខ ។ ការបរិច្ចាគដោយទឹកចិត្តនេះ គឺជាស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ (covid-19) ដែលកំពុងរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ស្របគ្នានឹងស្មារតីចូលរួមយ៉ាងសកម្មទាំងកម្លាំង ទឹកចិត្ត និង ថវិកានេះ រដ្ឋាភិបាលតាមរយៈឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ជាអនុប្រធានអចិន្ត្រៃគណៈកម្មជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានថ្លែងការកោតសរសើរចំពោះទឹកចិត្ត និង កាយវិការដ៏ថ្លៃថ្លារបស់ឯកឧត្តម សីហា អភិបាល ខេត្តសៀមរាប ដែលបានប្រកាសបរិច្ចាគប្រាក់បៀវត្ស ១០០ ភាគរយក្នុងមួយខែ រយៈពេល ៧ ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក្នុងការចូលរួមជួយគ្នាក្នុងគ្រាលំបាកមានអាសន្ន ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង