គណនីហ្វេសប៊ុកចំនួន៤ កំពុងផ្សព្វផ្សាយលក់ ម៉ាស់ អាល់កុល ជែល និង សារធាតុសម្លាប់មេរោគ ដោយមិនទទួលស្គាល់ពីក្រសួងសុខាភិបាល

ការផ្សព្វផ្សាយលក់ផលិតផលតាម Online កាន់តែមានការកើនឡើងនៅក្នុងប្រទេសកម្ពុជា ហើយវាក៏បង្កលក្ខណៈងាយស្រួលមួយសម្រាប់អ្នកលក់ នឹងអ្នកទិញ ។

យ៉ាងណាមិញ ខណៈពេលដែលវីរុសកូវីដ១៩ កំពុងតែរាតត្បាត មានគណនី និង ទំព័រហ្វេសប៊ុកមួយចំនួនបាននាំគ្នាមកលក់ម៉ាស និង អាល់កុលលាងដៃយ៉ាងផុសផុល ដោយមួយចំនួនមិនបានដឹងទេថា ការដាក់លក់ផលិតផលទាំងអស់នេះគឺត្រូវទៅចុះបញ្ជីកា ទទួលស្គាល់ពីក្រសួងសុខាភិបាល ដោយយោងតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន ។

នៅក្នុងសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលស្តីពីការហាមឃាត់គណនីហ្វេសប៊ុកចំនួន៤ កំពុងផ្សព្វផ្សាយលក់ ម៉ាស់ អាល់កុល ជែល និង សារធាតុសម្លាប់មេរោគ ដោយមិនទទួលស្គាល់ពីក្រសួងសុខាភិបាល ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា «រាល់ការផ្សព្វផ្សាយលក់ នាំចូល ចែកចាយ ផលិតផលទាំងនេះត្រូវទៅចុះបញ្ជិកា ដើម្បីទទួលបានការត្រួតពិនិត្យគុណភាពជាមុន ចៀសវាងការលក់ផលិតផលប៉ះពាល់ដល់សុខភាពប្រជាជន»

ប្រភព៖ ក្រសួងសុខាភិបាល

អត្ថបទដែលជាប់ទាក់ទង