ស្ត្រីម្នាក់ស្លាប់ភ្លាមៗគួរឲ្យអាសូរ និង៤នាក់ផ្សេងទៀតរងបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា

(ព្រះសីហនុ)៖ បើយោងតាមការផ្សាយចេញពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ស្ត្រីម្នាក់ស្លាប់ភ្លាមៗគួរឲ្យអាសូរ និង៤នាក់ផ្សេងទៀតរងបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា ដែលហេតុកការណ៍ដឺគួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៥៧-១៥៨ ស្ថិតនៅភូមិអូរតាហ៊យ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយ រថយន្ត ០១គ្រឿងម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2H-3030 មានទិសដៅផ្ទុយគ្នា ដែលមានអ្នកបើកបរឈ្មោះ សូ សុខាល័យ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភ្នំពេញ អ្នករួមដំណើរក្នុងរថយន្តមាន០៤នាក់ស្រី០១នាក់ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើបានវ៉ាជែងចូលទៅបុករថយន្តដឹកកុងតឺន័រ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-0054 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅផ្ទុយគ្នា។លោកបានបន្តទៀតថា គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្សចំនួន០១នាក់ស្រី និង រងរបួសចំនួន ០៤នាក់ជនជាតិ ចិន០១នាក់រួមមាន៖ ១.ឈ្មោះ សូនី ដែលជាអ្នករួមដំណើរលើរថយន្ត LEXUS ស្លាប់នៅនឹងកន្លែងកើតហេតុ និងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

២.ឈ្មោះ សូ សុខាល័យ អ្នកបើកបររថយន្តLEXUS រងរបួស ធ្ងន់, ៣.ឈ្មោះ លី គ័ង អ្នករួមដំណើរលើរថយន្ត LEXUS រងរបួស ធ្ងន់, ៤.ឈ្មោះ បូរ៉ា អ្នករួមដំណើរលើរថយន្តLEXUS រងរបួស ធ្ងន់ និង៥.ឈ្មោះ ហុង សៀវហាក់ អ្នករួមដំណើរលើរថយន្តLEXUS រងរបួស ស្រាល ។ក្រោយកើតហេតុ អ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូច វត្ថុតាងរថយន្តចំនួន ០២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា។ ចំណែកអ្នកបើកបររថយន្តកុងតឺន័ររត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង