អាមេរិក កំពុងតែស្វះស្វែងរកកញ្ចប់សម្រាប់ច្រកសាកសពប្រមាណជា ១០០.០០០កំប្លេសម្រាប់ផ្គត់ផ្គង់ ទៅឲ្យមន្ទីរពេទ្យ និងកន្លែងដាក់សព

(អន្តរជាតិ)៖ តាមទីភ្នាក់ងារសារព័ត៌មានរ៉យទរ័ បានផ្សាយឲ្យដឹងថា មន្ទីរប៉ង់តាហ្គោន បាននឹងកំពុងតែស្វះស្វែងរកកញ្ចប់សម្រាប់ច្រកសាកសពប្រមាណជា ១០០.០០០កំប្លេសម្រាប់ផ្គត់ផ្គង់ ទៅឲ្យមន្ទីរពេទ្យ និងកន្លែងដាក់សពនៅក្នុងពេលដែលជំងឺ COVID-19 កំពុងតែវាយលុកយ៉ាងខ្លាំង។

មកដល់ពេលនេះនៅអាមេរិក មានអ្នកស្លាប់ចំនួនជាង៥០០០នាក់ហើយ។ នេះជាការត្រៀមលក្ខណៈឲ្យបានរួចរាល់ជាមុនក្នុងពេលដែលរដ្ឋចំនួន៥០នៅអាមេរិក បានទទួលការឆ្លងនេះរួចទៅហើយ។

កាលពីថ្ងៃពុធមានអ្នកស្លាប់ដល់ជាង១០០០នាក់ ដែលជាចំនួនខ្ពស់ជាងគេបំផុតក្នុងរយៈពេលដែលប្រទេសនេះរងការវាយប្រហារដោយ COVID-19។

នៅថ្ងៃដដែលនោះដែរ ក៏មានអ្នកឆ្លងថ្មីចំនួន ២៥.០០០នាក់ ក៏ជាចំនួនខ្ពស់បំផុត គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង