ឯកឧត្តម នេត វត្ថា ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកំណាត់នៅផ្លូវវេងស្រេង ប្រើឡានទឹកអស់ចន្លោះពី៤០ទៅ៤៥គ្រឿង និងទប់ស្កាត់ការឆាបឆេះបានពី៥០ ទៅ៦០ភាគរយ ២ម៉ោងជាងហើយមិនទាន់រលត់

ភ្នំពេញ​៖ អគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងនៅចំណុចឃ្លាំងស្តុបកំណាត់ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋជាច្រើននាក់នៅទីតាំងកើតហេតុ កាលពីវេលាម៉ោង ៥និង៣៤នាទីល្ងាច ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចរោងចក្រមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រហូតដល់ម៉ោង ៧និង៣០នាទីយប់ថ្ងៃដដែល នៅមិនទាន់រលត់នោះទេ ពោលគឺ ២ម៉ោងហើយ ។

ឯកឧត្តម នេត វត្ថា ប្រធាននាយកដ្ឋានបង្កា និងពន្លត់អគ្គិភ័យ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់លោក សុវណ្ណ រិទ្ធី ថា ៖ គិតមកទល់ពេលនេះ ជុំវិញរង្វង់ប្រតិបត្តិការពន្លត់អគ្គិភ័យឆាបឆេះកន្លែងស្តុបកំណាត់មួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ គឺកងកម្លាំងពន្លត់អគ្គិភ័យបានទប់ស្កាត់ បានពី៥០ទៅ៦០ភាគរយហើយ ស្របពេលដែលទីតាំងឃ្លាំងដែលឆេះនេះ បានដាក់ស្រុតដំបូលសង្ក័សី មកលើមុខភ្លើងហើយ ទោះបីមិនទាន់រលត់ទាំងស្រុង តែអាចទប់ស្កាត់បានខ្លះមិនឲ្យរាលដាល តែអ្វីដែលពិបាកនៅក្នុងរង្វង់ប្រតិបត្តិការពន្លត់អគ្គីភ័យនេះ គឺទីតាំងដែលឆាបឆេះនេះ មានប្រភពទឹកតិច ទើបជាបង្កផលលំបាកដល់ការអន្តរាគមន៍ ដូច្នេះហើយទើបកម្លាំងពន្លត់អគ្គិភ័យ ត្រូវទៅរកប្រភពទឹកនៅទីតាំងផ្សេង ហើយដាក់កម្លាំងបន្តបណ្ដាក់គ្នាជាបន្តបន្ទាប់ ដើម្បីមកពន្លត់ទីតាំងដែលឆេះនេះ ។ តែបើខ្វះប្រភពទឹក អាចមានការវិវត្តន៍បន្តទៀតទៅតាមស្ថានការណ៍ជាក់ស្តែង។

ឯកឧត្តម នេត វត្ថា បានបន្តថា ចំណែករថយន្តពន្លត់អគ្គិភ័យវិញ គឺមកអន្តរាគមន៍គ្រប់បណ្តាស្ថាប័នទាំងអស់បានចូលសហការគ្នាយ៉ាងល្អ ហើយបើគិតរហូតមកទល់ពេលនេះ គឺប្រើប្រាស់ទឹកអស់ប្រមាណ ៤០ទៅ៤៥គ្រឿង ក្នុងរង្វង់ប្រតិបត្តិការនេះ ។

ឯកឧត្តម បានបញ្ជាក់ផងដែរថា  គិតត្រឹមមួយឆ្នាំ អគ្គិភ័យបានកើតឡើងនៅក្នុងប្រទេស បានកើនឡើងដល់ ៧៧ករណី ខណៈឆ្នាំមុន គឺមានត្រឹមតែ៥០ករណីប៉ុណ្ណោះ ។ ដោយឡែកបើគិតក្នុងខែមករាវិញ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់៩០ខ្នងជាង ស្លាប់មនុស្ស៥នាក់ និងរបួសម្នាក់ ។ ក្នុងនោះបណ្តាលមកពីបញ្ហាអគ្គិសនី ៤០ភាគរយ , ទៀបធូក ប្រេងឥន្ធនៈជាដើម ៣៩ភាគរយ និងបណ្តាលមកពីមិនដឹងមូលហេតុ ២១ភាគរយ ៕

ផ្សាយផ្ទាល់៖(ព័ត៍មានបឋម)អគ្គីភ័យកំពុងឆាបឆេះយ៉ាងសន្ធារសន្ធៅនៅក្នុងរោងចក្រកាត់ដេរមួយកន្លែង បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងពីរសំណាក់បងប្អូនប្រជាពលរដ្ធ ដែរស្ថិតក្នុងភូមិដីថ្មី ក្នុងសង្តាត់ ស្ទឹងមានជ័យទី០៣ ខណ្ឌ័មានជ័យ រាជធានីភ្នំពេញ៕នាវេលាម៉ោង០៥:៣០នាទីល្ងាច ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២០៕

Posted by Cs News Live 24h on Saturday, February 8, 2020

ផ្សាយផ្ទាល់៖(ព័ត៍មានបឋម)អគ្គីភ័យកំពុងឆាបឆេះយ៉ាងសន្ធារសន្ធៅនៅក្នុងរោងចក្រកាត់ដេរមួយកន្លែង បង្កអោយមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងពីរសំណាក់បងប្អូនប្រជាពលរដ្ធ ដែរស្ថិតក្នុងភូមិដីថ្មី ក្នុងសង្តាត់ ស្ទឹងមានជ័យទី០៣ ខណ្ឌ័មានជ័យ រាជធានីភ្នំពេញ៕នាវេលាម៉ោង០៥:៣០នាទីល្ងាច ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២០៕

Posted by សារពត៍មានសង្គមបច្ចុប្បន្ន on Saturday, February 8, 2020

អត្ថបទដែលជាប់ទាក់ទង