ទឹកចិត្តល្អមែន! តារាចម្រៀង វណ្ណា វត្តី បានសម្រេចចិត្តបញ្ចុះថ្លៃផ្ទះជួល និងខុនដូ របស់នាងដល់ទៅ ៥០ភាគរយ

ពិតជាមានទឹកចិត្តល្អមែន តារាចម្រៀង វណ្ណា វត្តី បានសម្រេចចិត្តបញ្ចុះថ្លៃផ្ទះជួល និងខុនដូ របស់នាងដល់ទៅ ៥០ភាគរយដែលធ្វើឱ្យមានការសរសើរចំពោះទឹកចិត្តរបស់នាងពីសំណាក់មហាជនក្នុងពេលដែលវីរុសកូវីដ ១៩ កំពុងរាតត្បាតបែបនេះ ។ដើម្បីជួយគ្នាក្នុងគ្រាមានអាសន្នតារាចម្រៀង វណ្ណា វត្តី មិនបានមើលរំលងឡើយយ៉ាងណា មិញមុននេះបន្តិចតារាចម្រៀងរូបនេះបានបង្ហោះសារជូនដំណឹងដល់អតិថិជនដែលជួលផ្ទះ នាងនិងខុនដូរបស់នាងថា «ខ្ញុំបញ្ចុះថ្លៃជួលផ្ទះនិងខុនដូរបស់ខ្ញុំចំនួន ៥០ភាគរយរហូតដល់ ចប់កូវីដ១៩។ អតិថិជនឃើញហើយបង់ឱ្យខ្ញុំតែ ៥០ភាគរយទៅបានហើយ»។

ក្នុងនោះក៏ មានការសរសើរដល់ទឹកចិត្តល្អរបស់ វណ្ណា វត្តី ផងដែរ ។គួរឱ្យដឹងថា វណ្ណា វត្តី ជាតារាចម្រៀងដែលនិយមការលេងស្ទីលតែងខ្លួនតាមបែបបស្ចឹមប្រទេស ហើយភាគច្រើនបទចម្រៀងរបស់នាងទទួលបានការគាំទ្រពីសំណាក់យុវវ័យផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង