ហួសចិត្ត! ប៉ូលិស​បានចាប់ខ្លួនមនុស្ស២នាក់យកឱសថប្រភេទអាហារបំប៉នមកលក់ឱ្យ​ប្រជាពលរដ្ឋដោយអះអាងថា ជាថ្នាំសម្រាប់ការពារជំងឺ​កូវីដ ១៩ (Covid-19)

ប៉ូលិស​បានចាប់ខ្លួនមនុស្ស២នាក់យកឱសថប្រភេទអាហារបំប៉នមកលក់ឱ្យ​ប្រជាពលរដ្ឋដោយអះអាងថា ជាថ្នាំសម្រាប់ការពារជំងឺ​កូវីដ ១៩ (Covid-19) ។ មនុស្ស​ទាំង២នាក់ ត្រូវចាប់ខ្លួននៅក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលចាប់ខ្លួនជនសង្ស័យទាំង២នាក់ បានយកថ្នាំប្រភេទអាហារបំប៉នមកលក់ឲ្យប្រជាពលរដ្ឋក្នុងផ្សាររមាស ស្រុកទឹកផុស ដោយអះអាងថា ជាថ្នាំសម្រាប់ការពារជំងឺកូវីដ ១៩ (Covid-19) បាន ដោយមិនចាំបាច់លាងដៃនិងអាល់កុលនិងមិនបាច់ពាក់ម៉ាសទេ។ ដោយប្រើមួយឈុតអាចការពារបានក្នុងមួយគ្រួសារក្នុងតម្លៃ ៥០០ដុល្លារ។ ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មករដ្ឋបាលស្រុក ភ្លាមៗនោះក៏ត្រូវបានសមត្ថកិច្ចហៅនាំយកមកធ្វើការសាកសួរហើយក៏ចាត់ចែកបញ្ជូនមកអធិការដ្ឋាននគបាលស្រុកទឹកផុសដើម្បីសាកសួរនិងបញ្ជូនបន្តមកស្នងការនគបាលខេត្តចាត់ការបន្ត។

ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចរួមនឹង​អាជ្ញាធរ​បានធ្វើការ​អំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋ​កុំចាញ់ការឆបោករបស់ជនខិលខូចឆបោកអោយទិញឧិសថក្លែងក្លាយខណះដែលប្រុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គ្មានឱសថណាអាចព្យាបាលបានទេក្រៅតែពីការពារខ្លួនកុំឲ្យឆ្លងនិងកុំចម្លងទៅអ្នកដទៃព្រមទាំងអនាម័យជាប្រចាំ។

សេចក្តីរាយការណ៍មួយបានអោយដឹងថា នៅវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី២ ខែមេសា ជនសង្ស័យទាំង២នាក់ខាងលើនេះត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគបាលខេត្តកំពង់ឆ្នាំងបើកការស្រាវជ្រាវបន្តទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង