អុញនុះ! អ្នកនាង សំ ប៉ូលីដា បានឡាយវីដេអូយ៉ាងភ្ញាក់ផ្អើលមួយចូលបណ្តាញសង្គម ដោយអ្នកនាងបានហែកកេរ្តិ៍ ព្រីម មន្ថា ខ្លាំងៗ…….(មានវីដេអូ)

កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ កន្លងទៅនេះ អ្នកនាង សំ ប៉ូលីដា ដែលមហាជនស្គាល់ជាអ្នកសិល្បៈមួយរូប ដែលពេលនេះហាក់ស្ងប់ស្ងាត់ខ្លាំងពីអាជីពព្រោះតែមានជំងឺប្រចាំកាយនោះ បានឡាយវីដេអូយ៉ាងភ្ញាក់ផ្អើលមួយចូលបណ្តាញសង្គម ដោយអ្នកនាងបានហែកកេរ្តិ៍ ព្រីម មន្ថា ខ្លាំងៗ ក្រោយតារាស្រីរូបនេះបានចោទប្រកាន់ខ្លួនថាបានលួចកាបូបកន្លងទៅនេះ ។អ្នកនាង សំ ប៉ូលីដា បាននិយាយថា កាលពីថ្មីៗនេះ អ្នកនាង ព្រីម មន្ថា បានហៅខ្លួនជូនទៅខេត្តពោធិ៍សាត់ និង បានបបួលឱ្យទៅដេកនៅផ្ទះមួយ លុះនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ក៏ដើរប្រាប់គេថាបាត់កាបូបម៉ាក LV មួយដែលមានតម្លៃជាង ៦០០ ដុល្លារបានទិញនៅអូស្ត្រាលី ដោយចោទប្រកាន់ខ្លួនថាជាចោរលួយកាបូបនោះ និង បានដាក់ទំនាយឱ្យស្លាប់ដោយសារជំងឺគាំងបេះដូងទៀត ។មិនបង្អង់យូរ ដោយខឹងចិត្តនឹងការចោទប្រកាន់របស់អ្នកនាង ព្រីម មន្ថា នោះ អ្នកនាង សំ ប៉ូលីដា បានឡាយវីដេអូពន្លះវិញយ៉ាងចាស់ដៃ ក្នុងនោះអ្នកនាង សំ ប៉ូលីដា ថែមទាំងបកអាក្រាតពី ព្រីម មន្ថា ឡើងអស់សាច់ទៀត ដោយថាតារាស្រីរូបនេះធ្លាប់បានខ្ចីឡានខ្លួនជិះជាញឹកញយ និង ចូលចិត្តដើរយកប្តីគេ យកសិល្បៈជាឈ្នាន់ដើម្បីរកស៊ី ​។

ទោះបីជាអ្នកនាង សំ ប៉ូលីដា បានជេរប្រទេចអ្នកនាង ព្រីម មន្ថា ពេញក្នុងបណ្តាញសង្គមក្តី ប៉ុន្តែមកដល់ពេលនេះគេមិនទាន់បានឃើញអ្នកនាង ព្រីម មន្ថា ចេញមុខឆ្លើយតបមកអ្នកនាង សំ ប៉ូលីដា វិញនៅឡើយទេ ។ ខាងក្រោមនេះជាវីដេអូឡាយរបស់អ្នកនាង សំ ប៉ូលីដា ដែលបង្ហោះហែកកេរ្តិ៍ជេរប្រទេច ព្រីម មន្ថា សូមចុចទស្សនាដូចតទៅ ៖

សំប៉ូលីដាមានរឿងសុំបកស្រាយ

Posted by សំប៉ូ លីដា on Wednesday, April 1, 2020

អត្ថបទដែលជាប់ទាក់ទង