លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​នៃគណៈអភិបាល​ខណ្ឌកំបូលចូលរួមជាអធិបតីភាពក្នុងពិធីប្រគល់ទទួល​ សម្ភារៈ​ បរិក្ខា​ សម្រាប់ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងការរីករាលនៃជំងឺកូវីដ១៩​

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ​ ៩កេីត​ ខែចេត្រ​ ឆ្នាំកុ​រ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០២​ ខែមេសា​ ឆ្នាំ២០២០​ នៅសាលាខណ្ឌកំបូល​ បានរៀបចំពិធីប្រគល់-ទទួល​ សម្ភារៈ​ បរិក្ខា​ សម្រាប់ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងការរីករាលនៃជំងឺកូវីដ១៩​ ​ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាល​ខណ្ឌកំបូល​ និងលោក​ គីម​ សេង​ នាយកផ្នែកប្រតិបត្តិការ​ តំណាងក្រុម​ DFI Lucky Private Limited​(Lucky Supermarket)​ និងសហការី​ ។

សម្ភារៈដែលប្រគល់ជូនរួមមាន៖​
-​ ម៉ាសចំនួន​ ២,៥០០ ម៉ាស​
-​ អាល់កុលជែលចំនួន​ ៥០ដប​

ឆ្លៀតក្នុងឱកាសនោះ​លោកអភិបាលខណ្ឌ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាយវិការដ៏ល្អប្រពៃរបស់ក្រុមហ៊ុន DFI Lucky Private Limited​ ក្នុងការចូលរួមសកម្មភាពប្រយុទ្ធនឹងជម្ងឺកូវីដ១៩​ នៅពេលនេះ​ ។

មុននឹងបញ្ចប់​ លោកអភិបាលខណ្ឌ​ សូមជូនពរជ័យដល់ថ្នាក់ដឹកនាំក្រុមហ៊ុន​ និងបុគ្គលីកទាំងអស់សូមជួបតែពុទ្ធពរទាំង៤ប្រការ​ គឺអាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ​ និងសូមឲ្យមានអតិថិជនបន្តគាំទ្រ​ Lucky Supermarket កាន់តែកេីនឡេីងជាបន្តបន្ទាប់ទៀត ។

អត្ថបទដែលជាប់ទាក់ទង