ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឆ្នាំ ២០២០ ដោយសារកូវីដ១៩ !

ជារៀងរាល់ឆ្នាំសិក្សាថ្មី ក្រសួងអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា តែងតែបានរៀបចំសម្រិតសម្រាំងជ្រើសរើសសិស្សពូកែ មុខវិជ្ជាគណិតវទ្យា អក្សរសាស្រ្តខ្មែរ និង រូបវិទ្យា កម្រិតថ្នាក់ទី៩ និង ទី១២ តាមរយៈការប្រឡងប្រកួតប្រជែងទូទាំងប្រទេស ។

យ៉ាងណាមិញ នៅក្នុងឆ្នាំ២០២០នេះ ដោយសារតែមានការរាតត្បាតនៃវីរុសកូវីដ១៩ជាសាកល ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរនោះ ព្រមទាំងដើម្បីឱ្យស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និង កីឡា សម្រេចចិត្តផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ នៅវិទ្យាល័យនេតយ៉ង់ ខេត្តបាត់ដំបង ៕

ប្រភព៖ Sar Sokha

អត្ថបទដែលជាប់ទាក់ទង