ចូលរូមសោកស្តាយ!​​ តារាសម្តែងវ័យ ៧៦ឆ្នាំ នៅក្នុងខ្សែភាពយន្ត Star War លោក Andrew Jake ត្រូវបានស្លាប់ដោយសារជម្ងឺកូវីដ១៩

តារាសម្តែងវ័យ ៧៦ឆ្នាំ នៅក្នុងខ្សែភាពយន្ត Star War លោក Andrew Jake ត្រូវបានស្លាប់ដោយសារជម្ងឺកូវីដ១៩ នៅថ្ងៃទី១ ខែមេសា ម្សិលមិញនេះនៅឯមន្ទីរពេទ្យ Surrey ក្នុងប្រទេសអង់គ្លេស។ នេះបើតាការឲ្យដឹងពី ភ្នាក់ងាររបស់ Jill McCullough។

Jill McCullough បានឲ្យដឹងថា «មុននឹងស្លាប់ Andrew បានស្នាក់នៅលើទូកមួយ ដែលមានអាយុកាលចំណាស់ជាងគេនៅ Thames ហើយលោកជាបុរសម្នាក់ឯករាជ្យ និងស្រឡាញ់ប្រពន្ធយ៉ាងខ្លាំង គឺគាត់គឺជាគ្រូបង្វឹកភាសា កាព្រីយ៉ែល (Gabrielle)»។

ជាអកុសល មុនពេលដែលលោកស្តាប់ ភរិយារបស់គាត់ ត្រូវបានដាក់ដាច់ឆ្ងាយនៅប្រទេសអូស្រ្តាលី ហើយមិនអាចមើលឃើញ ឬនិយាយជាមួយគាត់ជាលើកចុងក្រោយនោះទេ ហើយពិធីបុណ្យសពក៏មិនអាចនឹងប្រព្រឹត្តផងដែរ។

គួរជម្រាបដែរថា តារាសម្តែង Andrew Jake នៅក្នុងខ្សែភាពយន្ត Star War នេះ បានដើរតូជា Major Ematt នៅក្នុងវគ្គ The Force Awakens។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកបញ្ចូលសម្លេង ឲ្យតួអង្គ Moloch នៅក្នុង A Star War Story ។ ក្រៅពីខ្សែភាពយន្ត Star War លោក Andrew គឺជាគ្រូបង្វឹកគ្រាមភាសាឲ្យ ខ្សែភាពយន្តល្បីៗមួយចំនួនផងដែរ ដូចជា រឿង “Guardians Of The Galaxy” រឿង “The Avengers and Lord Of The Rings” ហើយនៅពេលមរណភាពរបស់គាត់នេះ គឺលោកជាគ្រូបង្វឹកគ្រាមភាសានៅលើព្រះគម្ពីរ Matt Reeves Batman film។គួរជម្រាបដែរថា ការទទួលមរណភាពរបស់តារាសម្តែងវ័យចំណាស់រូបនេះ បានធ្វើឲ្យបុគ្គលជាច្រើនក្នុងវិស័យខ្សែភាពយន្ត ដូចជាម្ចាស់ផលិតកម្ម អ្នកដឹកនាំ និងសិល្បៈករ មានការសោកស្តាយក្នុងការបាត់បង់វីរៈសិល្បករមួយរូបនេះយ៉ាងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង