មកទៀត! សមត្ថកិច្ចខណ្ឌទួលគោក បានចាប់ខ្លួន អគ្គិនេត្រ ក្រោយបង្ហោះថា ចេះយ័ន្តការពារជំងឺកូវីដ១៩

(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះ សមត្ថកិច្ចខណ្ឌទួលគោក បានចាប់ខ្លួនឈ្មោះ វ៉ាន់ សុខសីហា រហស្សនាមអគ្គិនេត្រ ក្រោយបង្ហោះថា ចេះយ័ន្តការពារជំងឺកូវីដ១៩ ។

គួររំលឹកថា កាលពីថ្មីៗនេះ បុរស ឈ្មោះ វ៉ាន់ សុខសីហា ឈ្មោះហៅក្រៅ គ្រូអគ្គិនេត្រ បាន ឡាយវិដេអូរតាមហ្វេកបុក អួតពី ខ្សែយន្តគាថា កាប់មិនមុតដុតមិនឆេះ ពិសេសអួតពីកន្សែងយន្ត កាពារ ជម្ងឺ១០០មុខ ហើយថែមលក់យ័ន្តការពារជំងឺកូវីដ១៩ទៀត ធ្វើឱ្យបងប្អូនក្នុងបណ្តញសង្គមផ្ទុះការរិះគន់យ៉ាងខ្លាំង។

គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ គ្រូហោរ៉ា អគ្គីនេត ធ្លាប់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោយជាប់ឃុំបានមួយរយៈ អគ្គិនេត្រ ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង