ម្សិលមិញនេះ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់ បានវាយប្រហារគ្របដណ្តប់ទៅលើស្រុក និងក្រុងចំនួន០៥ បណ្តាលឲ្យប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួនជាង២០០ខ្នង


(បាត់ដំបង)៖ បើតាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថាកាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់ បានវាយប្រហារគ្របដណ្តប់ទៅលើស្រុក និងក្រុងចំនួន០៥ បណ្តាលឲ្យប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋអស់ចំនួនជាង២០០ខ្នង និងដួលរលំដើមឈើជាច្រើនដើមផងដែរ។

របាយការណ៍ដដែលបានបង្ហាញថា ស្រុកនិងក្រុងចំនួន០៥ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ខាងលើ ក្នុងនោះមាន៖ ១. ស្រុកមោងឬស្សី មានចំនួន១៣០ខ្នង ដោយប៉ះពាល់ទៅលើ ឃុំមោង -ឃុំព្រៃស្វាយ -ឃុំកកោះ -ឃុំគារ -និងឃុំរបស់មង្គល, ទី២. ស្រុករុក្ខគីរី មានចំនួន៣៦ខ្នង ដោយប៉ះពាល់ទៅលើឃុំព្រែកជីក, ៣. ស្រុកសំពៅលូនមានចំនួន ៣១ខ្នង និងឃ្លាំងដាក់កសិផលចំនួន០១ ប៉ះពាល់ទៅលើឃុំសន្តិភាព, ៤. ស្រុកគាស់ក្រឡមានចំនួន ២៧ខ្នង ប៉ះពាល់ទៅលើ ឃុំគាស់ក្រឡ ឃុំហប់ និងឃុំធិបតី និងក្រុងបាត់ដំបង ប៉ះពាល់ និងខូចខាតផ្ទះមួយចំនួន និងដួលរលំដើមឈើនៅបណ្តោយផ្លូវលេខ០១   ប្រ៉ប់មាត់ស្ទឹងសង្កែអស់ជាច្រើនដើម រួមនឹងផ្ទាំងប៉ាណូដាក់តាំងក្នុងពិធីបុណ្យទន្លេផងដែរ។

អត្ថបទដែលជាប់ទាក់ទង