បុរសម្នាក់ទំនងជាស្រវឹងជោគខ្លួន បានបើករថយន្តបង្កមួយគ្រឿងម៉ាក តូយ៉ាតាព្រូស ពណ៌ទឹកប្រាក់ ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ

(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្សកែងផ្លូវ ១៨២ នៅចំណុចស្តុបផ្សារអូរឫស្សី ស្ថិតនៅក្នុងសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ បុរសម្នាក់ទំនងជាស្រវឹងជោគខ្លួន បានបើករថយន្តបង្កមួយគ្រឿងម៉ាក តូយ៉ាតាព្រូស ពណ៌ទឹកប្រាក់ ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត ខ្ទេចផ្នែកខាងមុខអស់មួយកំណាត់យ៉ាងដំណំ ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យថឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បើករថយន្តមួយគ្រឿងម៉ាក តូយ៉ាតាព្រូស ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2BB2462 បើកបរតាមបណ្តោយផ្លូវ 182 ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។

ប្រភពដដែល បានបន្តទៀតថាលុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើក៏បួងចង្កូតខ្លាំងពេក មិនបានប្រុងប្រយ័ត្ន ក៏ជ្រុលបុកក្បាលពុះចែកទ្រូងផ្លូវ បណ្តាលឲ្យវៀចអស់មួយកង់ ចំណែករថយន្តបង្កបានខូចខាតអស់មួយកំណាត់ផ្នែកខាងមុខនិងផ្ទុះពោងទាំងសងខាងទៅមុខលែងរួច រីឯម្ចាស់បើកបរបានទុករថយន្តចោល ហើយរត់គេចខ្លួនបានស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យដល់ទីតាំង ដើម្បីធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃសង្នការរាជធានីភ្នំពេញ ដើម្បីស្វែងរកម្ចាស់ចូលខ្លួនដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង