បុរសម្នាក់ បានស្លាប់ពេល ដែលក្រុមគ្រួសារបញ្ជួនដល់មន្ទីរដើម្បីធ្វើការសង្គ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

កាលបរិច្ឆេទ ថ្ងៃទី 2 ខែ April ឆ្នាំ 2020

(ស្វាយរៀង)៖ បុរសម្នាក់ បានស្លាប់ពេល ដែលក្រុមគ្រួសារបញ្ជួនដល់មន្ទីរដើម្បីធ្វើការសង្គ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងកាលពីវេលាម៉ោង៥ និង៤៥នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ នៅលើផ្លូវបំបែកលេខ ១១៤ ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់/ក្រុង/ខេត្ត ស្វាយរៀង។

បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ដមួយគ្រឿងដឹកកម្មករកម្មការិនីរោងចក្រ ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3B 4153 បើកបរដោយឈ្មោះ ព្រាប សារឹម ភេទប្រុស អាយុ ៥៤ មុខរបរបើកបរ រស់នៅភូមិ ចំបក់គុយ ឃុំចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច ។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចខាងស្រាប់តែមានកង់ពណ៌ ទឹកប្រាក់ ជិះដោយឈ្មោះ សួស សុខម៉ែន ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ មេភ្លើង សង្កាត់/ក្រុង/ខេត្ត ស្វាយរៀង បានជិះកង់ពីត្បូងទៅជើង ក៌បណ្តាលអោយរថយន្តបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជួនដល់មន្ទីរពេទ្យ។

តាមការបញ្ជាក់ពីកម្លាំងនគរបាល បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ខាងលើ គឺបណ្តាលមកពីអ្នកជិះកង់ មិនគោរពសិទ្ធិអាទិភាព។

ក្រោយពីបង្កគ្រោះថ្នាក់រួចមក អ្នកបើករថយន្តខាងលើ បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ដោយបន្សល់ទុករថយន្ដនៅកណ្តាលផ្លូវ។ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានរក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង