ប៉ូលីសអាហ្វ្រិកខាងត្បូងម្នាក់ ត្រូវបានចាប់ខ្លួន និងតម្រូវឲ្យមានការស៊ើបអង្កេតចំពោះការចោទប្រកាន់ថា គាត់បានសម្លាប់មនុស្សម្នាក់….
(អន្តរជាតិ)៖ ប៉ូលីសអាហ្វ្រិកខាងត្បូងម្នាក់ ត្រូវបានចាប់ខ្លួន និងតម្រូវឲ្យមានការស៊ើបអង្កេតចំពោះការចោទប្រកាន់ថា គាត់បានសម្លាប់មនុស្សម្នាក់ ដែលរឹងទទឹងមិនគោរពតាមបទបញ្ជារដ្ឋាភិបាល ដែលតម្រូវឲ្យដាក់ខ្លួនស្ថិតនៅតែក្នុង ផ្ទះដើម្បីការពារកាឆ្លងនូវជំងឺ COVID-19។
តាមរបាយការណ៍ព័ត៌មាន បានឲ្យដឹងថាកងកម្លាំប៉ូលីសល្បាតនៃទីក្រុង Voosolrus ដែលនៅក្បែរទីក្រុង Johannesburg បានតាមដានដំណើរបុរសម្នាក់ពីរមណីយដ្ឋានមួយកន្លែង ឆ្ពោះទៅផ្ទះរបស់ខ្លួនវិញ។
មានការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងជំនឿផ្តេសផ្តាសថា វីរុសបានតាមជាប់ខ្លួនបុរសម្នាក់នេះរហូតទៅដល់រានហាលផ្ទះរបស់គាត់ ជាទីកន្លែងដែលប៉ូលីសបានបាញ់សម្លាប់រូបគាត់។
កូនរបស់បុរសរងគ្រោះ៣នាក់ ដែលមានអាយុចន្លោះពី៥ ទៅ១១ឆ្នាំក៏ត្រូវរងរបួស ក្នុងអំឡុងការវាយប្រហារនេះដែរ៕